ជាតិ
វីដេអូ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ មកពីខេត្តកំពង់ស្ពឺ លោកយាយ ទុយ ថេន ចំណាយពេល១៥ថ្ងៃ មកជួយការងារនៅវត្តស្ទឹងមានជ័យ
15, Oct 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ មានវ័យ៧២ឆ្នាំ លោកយាយ ទុយ ថេន គឺជាពុទ្ធបរិស័ទម្នាក់ បានចំណាយពេល១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មកជួយការងារនៅវត្តចង្រ្កាន្តតាព្រហ្មស្ទឹងមានជ័យ ហៅវត្តស្ទឹងមានជ័យ។ លោកយាយ ទុយ​ ថេន ធ្វើដំណើរពីខេត្តកំពង់ស្ពឺ​ តាំងពីថ្ងៃភ្ជុំបិណ្ឌវេន១ ហើយនឹងបន្តស្នាក់នៅវត្តរហូតដល់ចប់ភ្ជុំបិណ្ឌ ទើបត្រឡប់ទៅវិញ។

 
ជារៀងរាល់ឆ្នាំលោកយាយ ថេន តែងតែធ្វើបែបនេះ មិនថាភ្ជុំបិណ្ឌ,ចូលឆ្នាំខ្មែរ និងពិធីបុណ្យផ្សេងឡើយ។ ជីដូនវ័យ៧២ឆ្នាំរូបនេះ ធ្លាប់រស់នៅវត្តស្ទឹងមានជ័យជាមួយម្ដាយ ប៉ុន្តែក្រោយមកក៏ប្ដូរទៅរស់នៅជាមួយកូនឯស្រុកកំណើតខេត្តកំពង់ស្ពឺ។ ការងារនៅវត្តលោកយាយ ថេន ជួយធ្វើចង្ហាន់សម្រាប់ព្រះសង្ឃ និងជួយចាក់ម្ហូបដល់ពុទ្ធបរិស័ទនៅសាលាឆាន់។ លោកយាយ ថេន ថាសប្បាយចិត្តពេលបានមកវត្ត បានជួបជុំដូនចាស់ផ្សេងៗ និងពេញចិត្តចំពោះកិច្ចការទាំងអស់នេះ។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 
 

Tag:
 ភ្ជុំបិណ្ឌ
 លោកយាយ ទុយ ថេន
© រក្សាសិទ្ធិដោយ thmeythmey.com