ជាតិ
ជំនន់ទឹកភ្លៀង៖ លោក វ៉ី សំណាង ប្រាប់ពលរដ្ឋដែលត្រូវមកភ្នំពេញ ឱ្យធ្វើដំណើរតាមផ្លូវជាតិលេខ២
15, Oct 2023 , 1:53 pm        
រូបភាព
ទិដ្ឋភាពកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ​៣ នារសៀលថ្ងៃទី១៥តុលានេះ បន្ទាប់ពីអាជ្ញាធរបិទផ្លូវត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨ ព្រោះតែជន់លិចដោយជំនន់ទឹកភ្លៀង។ រូបថត៖ ពីរដ្ឋបាលខេត្តកំពង់ស្ពឺ

« សាធារណជន សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្តោផ្លូវជាតិលេខ៤១សិន» ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវបែបនេះ នារសៀលថ្ងៃទី១៥តុលា បន្ទាប់ពីជំនន់ទឹកភ្លៀងបានធ្វើឱ្យជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨។ ដើម្បីចៀសវាង ភាពកកស្ទះចរាចរណ៍  លោក វ៉ី សំណាង បានប្រាប់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ ដែលមានបំណងធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣ ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២ ជាបណ្តោះអាសន្នសិន៕

© រក្សាសិទ្ធិដោយ thmeythmey.com