ជាតិ
អត្ថបទពាណិជ្ជកម្ម
បើកកាតឥណពន្ធ UnionPay នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយប្រូម៉ូសិនជាច្រើន
20, Oct 2023 , 9:59 am        
រូបភាព
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ខាងមុននេះ អេ អឹម ខេ​ នឹងប្រារព្ធពិធីសម្ពោធដាក់ដំណើរការកាតឥណពន្ធអន្តរជាតិ UnionPay ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៧ល្ងាច។

ក្នុងឱកាសអបអរសាទរកម្មវិធីនេះ អេ អឹម ខេ មានការផ្តល់ប្រម៉ូសិនពិសេសៗ ដូចខាងក្រោម៖ 
  • ទទួលបានទឹកប្រាក់ត្រឡប់វិញ ២ ភាគរយ ធំបំផុតត្រឹម ៣ដុល្លារ សម្រាប់ការចាយជាមួយកាតឥណពន្ធ UnionPay លើកដំបូង និង ទទួលបានទឹកប្រាក់ត្រឡប់វិញ ១ ភាគរយ សម្រាប់ការចាយជាប្រចាំ ដោយគ្រាន់តែស្កេនជាមួយម៉ាស៊ីនប៉ុស្ត៍ (គ្រប់ធនាគារ) នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារទំនើប ម៉ាត រោងកុន ហាងលក់សម្លៀកបំពាក់ ហាងកាហ្វេ និងហាងផ្សេងៗជាច្រើនទៀតទូទាំងប្រទេស។
     
  • ការបើកគណនីកូនឆ្លាតទទួលកាដូឃ្យូតៗជាច្រើនផងដែរ។
បន្ថែមពីនេះ អេ អឹម ខេ ក៏មានសកម្មភាពសប្បាយៗជាច្រើនរួមមាន ការលេង Game VR គូគំនូរលើមុខសម្រាប់កូន ផ្ដល់ជូនប៉េងប៉ោងដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលមកដល់ទីតាំងផ្ទាល់។ ជួបគ្នានៅផ្សារទំនើប ជីប ម៉ុង២៧១ មេហ្គា ម៉ល  នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ ហើយកុំភ្លេចភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើមមកផងដើម្បីបង្កើតគណនី។
ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០(ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥០កន្លែង និងភ្នាក់ងារប្រមាណ ៦.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទរួមមាន សេវាប្រាក់កម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
 
(អត្ថបទពាណិជ្ជកម្ម)
  

 




© រក្សាសិទ្ធិដោយ thmeythmey.com