ជាតិ
អត្ថបទពាណិជ្ជកម្ម
ហេតុអ្វីបានជាកុមារមិនគួរផឹកភេសជ្ជៈកំប៉ុង?
20, Oct 2023 , 10:59 am        
រូបភាព
ការផឹកភេសជ្ជៈកំប៉ុងរបស់​​កុមារ និង​មនុស្ស​វ័យ​ជំទង់​ បង្កជា​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហាសុខភាព​ដោយសារតែពួកវាមានផ្ទុកនៅជាតិស្ករច្រើន។

តើហេតុអ្វីបានជាកុមារមិនគួរផឹកភេសជ្ជៈកំប៉ុង?



1. ភេសជ្ជៈកំប៉ុង ឬពពួកសូដាមិនមានសារធាតុចិញ្ចឹមទេ ប៉ុន្តែមានកាឡូរី និងជាតិស្ករខ្ពស់។ ការសិក្សាបង្ហាញពី ការទទួលទានសូដាច្រើនអាចបណ្តាលឲ្យមានការធាត់ឬលើសទម្ងន់ក្នុងវ័យកុមារភាព។
2. សូដាទប់ស្កាត់ចំណង់អាហារ ដូច្នេះវាធ្វើឲ្យក្មេងមិនសូវញ៉ាំអាហារបានគ្រប់គ្រាន់ ដែលបណ្ដាលឲ្យមិនសូវទទួលបានកម្រិតវីតាមីន A កាល់ស្យូម ម៉ាញេស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតបានត្រឹមត្រូវតាមការណែនាំនោះទេ។
3. ក្មេងស្រីដែលផឹកភេសជ្ជៈកំប៉ុងច្រើន ងាយនឹងបាក់ឆ្អឹង ព្រោះវាមានផ្ទុកនូវផូស្វ័រ ដែលជាធាតុផ្សំទូទៅនៅក្នុងសូដា ដោយបំផ្លាញជាតិកាល់ស្យូមដែលចាំបាច់សម្រាប់ឆ្អឹង។
4. ជាតិស្ករដែលមានក្នុងភេសជ្ជៈកំប៉ុងមិន​ត្រឹម​តែធ្វើ​ឲ្យ​ប្រហោង​ធ្មេញ​ប៉ុណ្ណោះ​ទេ ជាតិ​អាស៊ីត​ក្នុង​សូដា​ក៏​អាច​ធ្វើ​ឲ្យស្រទាប់​ធ្មេញ​ខូច​ផងដែរ។
5. ភេសជ្ជៈកំប៉ុង ឬពពួកសូដាច្រើនមានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចធ្វើឲ្យអ្នកញៀន។
 
ប្រភព៖



សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com