ជាតិ
វីដេអូ
សង្គមជាតិ
ក្រៅពីនំចំណី, សត្វស្វានៅប្រាសាទបាយ័ន ក៏លួចទូរស័ព្ទ ម៉ាស៊ីនថតរូប របស់ភ្ញៀវទេសចរ
21, Oct 2023 , 7:59 am        
រូបភាព
សៀមរាប៖ ភ្ញៀវទេសចរ ដែលធ្លាប់ទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណប្រាសាទបាយ័ន ប្រាកដជាបានឃើញសត្វស្វាជាច្រើននៅជុំវិញនោះ។ ហ្វូងស្វាតូច-ធំទាំងអស់នោះ តែងតែទៅជិតភ្ញៀវទេសចរហើយដណ្ដើមនំចំណី ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗពីភ្ញៀវទេសចរ។



ជាក់ស្ដែង លោក សួស ចាន់នី ភ្នាក់ងារទេសចរណ៍នៅទីតាំងនោះ បានអះអាងថា ជាញឹកញាប់សត្វស្វាទាំងនោះ បានដណ្ដើម ឬលួចយករបស់មានតម្លៃពីភ្ញៀវទេសចរដូចជា ទូរសព្ទដៃ ម៉ាស៊ីនថតរូប គ្រឿងអលង្ការ និងសម្ភារៈផ្សេង ដោយពួកវាយល់ថាជារបស់ស៊ី។ សកម្មភាពនេះកើតឡើងច្រើន ដោយពួកវាយកឡើងទៅលើដើមឈើ គំនរថ្ម និងកំពូលប្រាសាទជាដើម ហើយភ្នាក់ងារទេសចរណ៍តែងនាំគ្នារត់ដេញ ដើម្បីជួយយករបស់របរមកជូនភ្ញៀវទេសចរវិញ។ ក្រៅពីភ្ញៀវទេសចរ លោក ចាន់នី ថាសូម្បីតែភ្នាក់ងារទេសចរណ៍ក៏ត្រូវបានសត្វវាយប្រហារ ដោយលួចរបស់របរប្រើប្រាស់ផ្សេងៗដូចជាកាបូបលុយ មួកសុវត្ថិភាព អាវភ្លៀង និងសោម៉ូតូជាដើម។
 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងលោក សួស ចាន់នី ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖
 

Tag:
 សត្វស្វា
 ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com