អន្តរជាតិ
លោក ស៊ី បង្ហាញឆន្ទៈផ្តល់ជំនួយ និងជួយទិញផលិតផលនាំចេញរបស់ស្រីលង្កា
20, Oct 2023 , 9:29 pm        
រូបភាព
​កូរ៉េខាងជើង ដកខ្លួនពីការប្រកួតអាស៊ីប៉ារ៉ាហ្គេម ជុំវិញបម្រាមប្រើទង់ជាតិ
​កូរ៉េខាងជើង ដកខ្លួនពីការប្រកួតអាស៊ីប៉ារ៉ាហ្គេម ជុំវិញបម្រាមប្រើទង់ជាតិ
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់សមភាគីស្រីលង្កា រ៉ានីល វីក្រេមេស៊ីងហ្កេ​ នៅថ្ងៃទី២០ ខែតុលា ថា ចិនមានឆន្ទៈក្នុងការផ្តល់ជំនួយដល់ស្រីលង្កាដោយគ្មានលក្ខខណ្ឌនយោបាយ ហើយជួយទិញផលិតផលនាំចេញរបស់ស្រីលង្កា។ នេះបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។

 
«ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ទីក្រុងកំពង់ផែ Colombo និង Hambantota»។ លោក ស៊ី ជិនភីង និយាយបែបនេះទៅកាន់លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ដោយសំដៅលើគម្រោងធំៗ ដែលចិនបានគាំទ្រក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។
 
ជាមួយគ្នានេះ លោក ស៊ី ក៏បានបន្ថែមថា ចិនមានឆន្ទៈក្នុងការបន្តផ្តល់ជំនួយដល់ស្រីលង្កាដោយឥតលក្ខខ័ណ្ឌនយោបាយ ដើម្បីជួយប្រទេសទប់ទល់នឹងការលំបាកដែលខ្លួនកំពុងជួបប្រទះ។ លើសពីនេះ ចិនក៏ឆន្ទៈពង្រីកការនាំចូលផលិតផលរបស់ស្រីលង្កា ហើយលើកទឹកចិត្តសហគ្រាសចិនឱ្យវិនិយោគនៅប្រទេសនេះបន្ថែម។
 
លោក វីក្រេមេស៊ីងហ្កេ បានទៅដល់រដ្ឋធានីប៉េកាំងដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវដែលបានបញ្ចប់ទៅកាលពីថ្ងៃទី១៨ ខែតុលា ហើយលោកក៏បន្តពិភាក្សាស្តីពីការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយចិនផងដែរ។ ទីក្រុងប៉េកាំង ជាម្ចាស់បំណុលមួយរបស់ទីក្រុងកូឡុំបូ។
 
ស្រីលង្កាបានប្រកាសកាលពីថ្ងៃទី១២ ខែតុលាថាថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀងជាមួយធនាគារនាំចេញ-នាំចូលរបស់ចិនលើបំណុលចំនួន៤,២ពាន់លានដុល្លារ។ 

Tag:
 ចិន
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com