ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ! ការវិនិយោគរួមគ្នារវាង ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និង Hotai Finance Co., Ltd
21, Oct 2023 , 2:39 pm        
រូបភាព
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និង ក្រុមហ៊ុន Hotai Finance Co., Ltd បានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបង្ហាញពីការវិនិយោគរួមគ្នា ដែលប្រព្រឹត្តឡើង កាលពីល្ងាចថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌែនស៊ីធីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ លី ហួរ គ្រុប និងដៃគូអាជីវកម្មក្រុមហ៊ុនជាច្រើននាក់ មកចូលរួមអបអរសាទរផងដែរ ។

លោក លី ហួរ ប្រធាននាយកប្រតិបត្តិ លី ហួរ គ្រុប បានមានប្រសាសន៏ថា៖ ក្នុងឱកាសពិសេសនេះខ្ញុំពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលក្រុមហ៊ុន ហូ ថៃ ហ្វាយណែន ខូអិលធីឌី ផ្តល់ទំនុកចិត្តចូលរួមវិនិយោគជាដៃគូយុទ្ធសាស្រ្តអាជីវកម្មក្នុងវិស័យហិរញ្ញវត្តុជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ដែលប្រទេសកម្ពុជាយើងគឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀត ដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។
 
ឆ្លៀតក្នុងឱកាសនោះ លោក លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ក៏បានមានប្រសាសន៏ថា៖ ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយណាស់ចំពោះវត្តមានក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) ក្នុងពេលនេះ។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនាំមុខគេក្នុងតំបន់ ហើយក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលផ្តោតសំខាន់ទៅលើសេវាកម្មបង់រំលស់រថយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុននេះក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនក្នុងឆ្នាំ២០១៩ ផងដែរ។ ការផ្តល់ទំនុកចិត្តចូលរួមវិនិយោគរួមគ្នាជាដៃគូយុទ្ធសាស្រ្ត ជាមួយ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នេះ ជាមោទកភាពមួយរបស់ខ្ញុំបាទ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ផងដែរ ហើយវាក៏ជាកត្តាជំរុញទឹកចិត្តបន្ថែមអោយខ្ញុំ និងក្រុមការងាររឹតតែខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍខ្លួនទទួលបានការវិនិយោគថ្មីៗបន្ថែមទៀត។
 


ចំពោះលោកប្រធាន លីវ យៀនស៊ឹង (LIU YUANSHENG) ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី បានមានប្រសាសន៏ថា៖ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្ស និងមានកិត្តិយសខ្លាំងណាស់ដែលមានវត្តមាននៅទីនេះ  ក្នុងនាមតំណាងអោយក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី និងធ្វើជាសក្ខីភាពអោយក្រុមហ៊ុនឆ្នើមទាំងពីរដែលបានធ្វើកិច្ចសហការរួមគ្នាដើម្បីស្វែងរកឧត្តមភាព និងភាពច្នៃប្រឌិតថ្មីៗឥតឈប់ឈរ។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យការចាប់ផ្តើមនៃសមិទ្ធិផលដែលសម្រេចបាន និងក្តីស្រមៃកាន់តែច្រើន។  
ជា​ការ​ពិត​ណាស់ យើងខ្ញុំ​ពោរពញដោយ​ទំនុក​ចិត្តខ្ពស់​លើ​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។ កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃកំណើនសេដ្ឋកិច្ច ហើយសក្តានុពលនៃការប្រើប្រាស់ទីផ្សារ និងការពង្រីកអាជីវកម្មនៅទីនេះនៅតែមានទំហំធំ។ នៅពេលអនាគត ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌីនិង ក្រុមហ៊ុន លីហួរ លីស៊ីង មានកិច្ចសហប្រតិបត្តិការួមគ្នា។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី នឹងផ្តល់នូវបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍន៍អាជីវកម្ម  រួមផ្សំជាមួយមូលដ្ឋានគ្រឹះប្រតិបត្តិការក្នុងស្រុកដ៏ស៊ីជម្រៅរបស់ក្រុមហ៊ុន លីហួរ លីស៊ីង។ នៅក្រោមសម្ព័ន្ធភាពដ៏រឹងមាំ  ពិតជាអាចបង្កើតការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពមួយដ៏ធំទូលំទូលាយ និងនាំមកនូវភាពរីកចម្រើនយ៉ាងខ្លាំងដល់អាជីវកម្ម ហើយបន្ទាប់មកនឹងជោគជ័យនៅជំនួញថ្មីៗបន្តទៀត​។



សូមបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយបានចុះបញ្ជីលេខ០០០០០៦៩៤ ជាមួយក្រសួងពាណិជ្ជកម្មដើម្បីជំរុញអោយមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារកម្ពុជា។ ក្រុមហ៊ុន លី ហួរ លីស៊ីង បានបោះជំហានយ៉ាងលឿន ដោយធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ ព្រមទាំងបង្កើតសេវាកម្មភតិសន្យាម៉ូតូនៅឆ្នាំ២០១៧ និងសេវាកម្ម Lease-back នៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើនដើមទុនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនគម្រប់ខួប ៨ឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តនិរន្តរភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយូរអង្វែងដើម្បីអោយក្លាយជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជា។ ដោយមើលឃើញពីភាពលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុន មជ្ឈដា្ឋនដៃគូសហការបានចាប់អារម្មណ៍វិនិយោគរួមគ្នាដើម្បីពង្រីកសក្តានុពលក្រុមហ៊ុនកាន់តែធំទូលាយទូទាំងប្រទេស។
 
ចំណែក ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) ជាក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនាំមុខគេក្នុងតំបន់ ហើយក្រុមហ៊ុននេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដែលផ្តោតសំខាន់ទៅលើសេវាកម្មបង់រំលស់រថយន្ត គ្រឿងចក្រ និងសម្ភារៈបរិក្ខារផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុននេះក៏បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនក្នុងឆ្នាំ ២០១៩ ផងដែរ។ ក្រុមហ៊ុន ហូថៃ ហ្វាយណែន ខូអិលធីឌី (Hotai Finance Co.,Ltd) គឺជាក្រុមហ៊ុនអាជីវកម្មលក់និងបង់រំលស់ និងជួលសម្រាប់យានយន្ត និងឧបករណ៍ផ្សេងៗ។ អាជីវកម្មបង់រំលស់ភាគច្រើនទាក់ទងនឹងយានយន្ត។ ការបង់រំលស់សម្រាប់អាជីវកម្មយានជំនិះគឺពាក់ព័ន្ធនឹងការផ្តល់គម្រោងបង់រំលស់សម្រាប់សាធារណជនក្នុងការទិញរថយន្តថ្មី និងប្រើរួច។ អាជីវកម្មភតិសន្យាគឺចូលរួមក្នុងការផ្តល់សេវាកម្មជួលសម្រាប់ឧបករណ៍ជាច្រើនប្រភេទ ផលិតផលពាក់កណ្តាលសម្រេច ឬវត្ថុធាតុដើមក្នុងទម្រង់នៃការជួល៕
 










© រក្សាសិទ្ធិដោយ thmeythmey.com