ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ ដំឡើង លោក ឆាយ សុផល ជារដ្ឋលេខាធិការក្រសួងព័ត៌មាន
21, Oct 2023 , 5:39 pm        
រូបភាព
លោក ឆាយ សុផល ត្រូវបានព្រះមហាក្សត្រ តំឡើងតួនាទីជារដ្ឋលេខធិការក្រសួងព័ត៌មាន។
លោក ឆាយ សុផល ត្រូវបានព្រះមហាក្សត្រ តំឡើងតួនាទីជារដ្ឋលេខធិការក្រសួងព័ត៌មាន។
ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី សម្រេច ដំឡើង និងតែងតាំង លោក ឆាយ សុផល ជារដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ក្រោយបំពេញការងារអនុរដ្ឋលេខាធិការ បានប្រមាណ៤ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នាថ្ងៃទី១៩តុលា ឆ្នាំ២០២៣។

 
លោក ឆាយ សុផល មានបទពិសោធន៍ការងារអាជីព ជាអ្នកសារព័ត៌មាន និងជាអ្នកបំពេញការងារទំនាក់ទំនង ចាប់តាំងពីឆ្នាំ១៩៩៤មក។ ជាមួយគ្នានេះ លោកបានធ្វើការងារឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters របស់ប្រទេសអង់គ្លេស បានរយពេលជិត ១០ឆ្នាំ ជាជំនួយការផ្នែកទូរទស្សន៍ AP របស់អាម៉េរិក ​និង ជា អ្នកឆ្លើយឆ្លងព័ត៌មានឱ្យវិទ្យុឥណ្ឌូណេស៊ី ជាភាសាអង់គ្លេស និងជានិពន្ធនាយកកាសែត Cambodia News។
 
លោក ឆាយ សុផល បាននិពន្ធ និងបោះផ្សាយនូវស្នាដៃសៀវភៅជាច្រើនផងដែរ។ ក្នុងនោះមាន សៀវភៅ «ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរ ជាង៤០ឆ្នាំ» កម្រាស់​ជាង​៧០០​ទំព័រ ដែល​និយាយពីប្រវត្តិ​ជីវិត ការតស៊ូ គ្រួសារ និង​កិច្ចការ​នយោបាយ​ប្រទេស របស់​សម្តេច ហ៊ុន សែន និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត។ 
 
ក្រៅពីនេះ​ លោកបាននិពន្ធសៀវភៅ «ប៊ុន រ៉ានី ភរិយាបុរសខ្លាំង», «ខៀវ កាញារីទ្ធ ជីវិតក្នុងសមរភូមិទស្សនៈចម្រុះពណ៌»,​«បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន» ជាដើម៕ 
 

Tag:
 ThmeyThmey
  តែងតាំង
  ឆាយ សុផល
  រដ្ឋលេខាធិការក្រសួងព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com