ជាតិ
​ហេតុអ្វីបុព្វបុរសខ្មែរជាង១ពាន់ឆ្នាំមុន កប់អាហារ និងរបស់ប្រើប្រាស់ជាមួយសព?
21, Oct 2023 , 7:39 pm        
រូបភាព
សៀមរាប៖ កាលពីជាង១ពាន់ឆ្នាំមុន មនុស្សជំនាន់នោះយកអាហារ សត្វ គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ របស់ប្រើប្រាស់ និងគ្រឿងអលង្ការជាដើម ដាក់កប់ទៅជាមួយអ្នកស្លាប់។ ការណ៍នេះ ត្រូវបានគេដឹង តាមរយៈកំណាយពីស្ថានីយកោះតាមាស ក្នុងតំបន់អង្គរ។ ក្នុងកំណាយនោះ គេបាន​រកឃើញសំណល់ឆ្អឹងសត្វ និងរបស់របរផ្សេងៗទៀត ដែល មួយផ្នែកជាសំណល់ពីផ្ទះបាយ និងមួយទៀតចេញពីរណ្ដៅកប់សព។  តាមការពន្យល់ របស់លោក គុន ផល្លី អ្នកបច្ចេកទេសនៃសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ការកប់អាហារ របស់របរប្រើប្រាស់ និងគ្រឿងអលង្ការទាំងនោះ ត្រូវបានបុព្វបុរសជំនាន់នោះជឿថា មនុស្ស​ស្លាប់ គឺស្លាប់តែរូបកាយប៉ុណ្ណោះ នៅវិញ្ញាណ។ ដូច្នេះវិញ្ញាណនោះ ត្រូវការ​ហូបចុក និងរបស់របរប្រើប្រាស់ទាំងនោះ។ ម្យ៉ាងទៀត​ដូនតាសម័យនោះមានជំនឿថា ការដាក់របស់របរទាំងនោះ ដើម្បីឱ្យជាតិក្រោយរបស់អ្នកស្លាប់ កុំឱ្យក្រលំបាក ពោលគឺ​មានទ្រព្យធន។

 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 

Tag:
 ThmeyThmey
  កប់សព
  សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com