ជាតិ
វីដេអូ
វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោក​លើក​ទី១ ​ត្រូវបានសង់ឡើងវិញ នាខួប៧០ឆ្នាំនៃ​​ចំ​​ណង​ការទូត​កម្ពុជា-​បារាំង
24, Oct 2023 , 9:10 am        
រូបភាព
ភ្នំពេញ៖ វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ចន្លោះ​​ឆ្នាំ​១៩៧៥-១៩​៧៧​ ឬហៅវិមាន​រូបពីរ ​ត្រូវ​បាន​​សាងសង់ឡើង​វិញ ក្នុងឱកាស​ខួប​៧០ឆ្នាំ ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យជាតិពីបារាំង និងទំនាក់​ទំនង​​​ការទូត​ រវាង​​កម្ពុជា និង​បារាំង។ វាត្រូវបាន ដាក់សម្ពោធ កាលពីខែ​កក្កដា ឆ្នាំ​​២០២៣​។  វិមាននេះ សាងសង់​ឡើង ដើម្បីឧទ្ទិសដល់​វិញ្ញាណក្ខន្ធពលរដ្ឋ​កម្ពុជា១៥១នាក់ និង​ជនជាតិ​បារាំងនៅកម្ពុជាចំនួន៣៣នាក់ ​ដែល​បានពលី​ក្នុង​អំឡុង​​​សង្គ្រាម​ពិភពលោកលើក​ទី១។ វាត្រូវ​បានសម្ពោធ​​ជា​លើក​ដំបូង​នាឆ្នាំ​១៩២៥ ប៉ុន្តែ​ខ្មែរ​ក្រហម​បាន​បំផ្លាញ​វាចោល នៅ​ពេល​ឡើងកាន់អំណាច។​

 
ដើម្បីជ្រាបលម្អិត សូមអញ្ជើញលោកអ្នកនាង​ទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 

វិមាន​នេះ មាន​គ្រឹះរាងឆកោន៣ជាន់ ធ្វើ​ពីថ្មក្រានីត។ វាមាន​​បណ្ដោយ​ផ្ទាល់ដីជាង ១៤​ម៉ែត្រ ហើយ​កម្ពស់​ជិត ១៣ម៉ែតក្រ។ រីឯរូប​សំណាក​ខាង​លើ​វិញ វា​ធ្វើ​អំពី​សំរឹទ្ធ។ រូបពីរ​គឺជា​ទា​ហាន​២រូប : ខ្មែរ​១រូប និង​បារាំង​១រូប។
 
​ប្លង់​វិមាន​​អាយុកាលជិត​១០០ឆ្នាំ​នេះ ត្រូវ​បាន​គូរតាម​គំរូ​វិមាន​រូបពីរ​មួយទៀត ដែល​ស្ថិត​នៅ​ប្រទេស​សេណេហ្កាល់ សាងសង់ឆ្នាំ​១៩២៣។ ក៏ប៉ុន្តែ​ដើម្បី​រក្សា​នូវ​រចនាបថអាស៊ី វាមាន​រូបរាង​ដូច​ចេតិយម្យ៉ាង។ ជ្រុង​ទាំង៤ មាន​ក្បាល​សត្វ​ដំរីមួយ។ សំខាន់​មាន​ផ្លាក​ឆ្លាក់​អក្សរ​ឈ្មោះប្រជាជន​ខ្មែរ និង​​ជនជាតិ​បារាំងដែល​បាន​ទទួលមរណភាពក្នុងសង្គ្រាមដែរ។

លោក DUCUING Paul បាន​គូរ​ប្លង់វិមានរូបពីរដើម​។ ត្រូវ​បាន​សម្ពោធវា​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩២៥ ដោយ​ព្រះបាទសម្តេច​ព្រះ ស៊ីសុវត្ថិ។ ក្រោយ​របប​ខ្មែរ​ក្រហម ​​សំណល់​​ក្បាល​ដំរី​ពីរ នៃ​វិមាន​នេះ ​ត្រូវបានរសក្សាទុកនៅ​សារមន្ទីរ​ជាតិ។ 


 
ស្ដូប​អនុស្សាវរីយ៍​សង្គ្រាម​លោក​លើក​ទី​១ មានទីតាំងនៅ​សួនស្តាតចាស់ ទល់មុខ​ស្ថានទូត​សាធារណរដ្ឋ​បារាំង​ និងស្ថិតខាង​ត្បូង​រង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំ​ពេញ៕
 





© រក្សាសិទ្ធិដោយ thmeythmey.com