ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន ម៉ាណែត សម្រេចជម្លៀសកងទ័ពមួកខៀវកម្ពុជា នៅម៉ាលី
25, Oct 2023 , 9:37 am        
រូបភាព
រដ្ឋាភិបាលកម្ពុជា សម្រេចជម្លៀសកងកម្លាំងរក្សាសន្តិសុខ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (United Nation ) ចេញពីប្រទេសម៉ាលី ដោយសារជម្លោះរវាងរដ្ឋាភិបាលម៉ាលី ដែលដឹកនាំដោយរបបសឹកយោធាន និងក្រុមពួកឧទ្ទាម។


 
«ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្ដល់ការឯកភាពដកទ័ពមួកខៀវយើងនៅម៉ាលី! UN ចាប់ផ្ដើមជម្លៀសកងទ័ពចេញ ដោយសារកន្លែងនោះឈរជើងនៅ លែងបាន ព្រោះសូម្បីតែUN ក៏គេវាយដែរ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ តុលា។
 
នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់ការឯកភាពដល់អង្គការសហប្រជាជាតិ ក្នុងការជម្លៀសកងទ័ពមួកខៀវ ចេញពីតំបន់រងផលប៉ះពាល់នៅប្រទេសម៉ាលី ហើយ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត កងទ័ពមួកខៀវកម្ពុជា ជិត១០០នាក់ ដែលបម្រើការនៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ «សូម្បីតែអង្គការសហប្រជាតិ ក៏ដកថយដែរ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត។
 
ជម្លោះនៅប្រទេសម៉ាលីនេះ បានកើតឡើងក្រោយពីក្រុមរបបសឹកយោធា បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោក Ibrahim Boubacar Keita កាលពីឆ្នាំ២០២០៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  កងទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com