ជាតិ
អត្ថបទពាណិជ្ជកម្ម
បើកកាតឥណពន្ធ UnionPay នៅថ្ងៃនេះ ទទួលបានទឹកប្រាក់ត្រលប់
25, Oct 2023 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
បើកកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ នៅថ្ងៃនេះ នឹងទទួលបានទឹកប្រាក់ត្រលប់ ២% លើការទូទាត់ចំណាយលើកដំបូង និងទទួលបានទឹកប្រាក់ត្រលប់ ១% លើការទូទាត់ចំណាយជាប្រចាំ។

ជាមួយកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ លោកអ្នកអាចទូទាត់ជាមួយម៉ាស៊ីនគិតលុយ (POS) គ្រប់ធនាគារ ដែលមាននៅតាមផ្សារទំនើប ម៉ាត រោងកុន ហាងលក់សម្លៀកបំពាក់ ហាងកាហ្វេ និងហាងផ្សេងៗជាច្រើនទៀតទូទាំងប្រទេស។
 
លក្ខន្តិក៖
  • ទឹកប្រាក់ត្រឡប់ ២% ច្រើនបំផុត ៣ដុល្លារ លើការចាយលើកដំបូង
  • ទឹកប្រាក់ត្រឡប់ ១% លើការចាយជាប្រចាំ
  • អេ អឹម ខេ នឹងបញ្ចូលសាច់ប្រាក់ត្រឡប់ទៅគណនីរបស់អតិថិជន នៅចុងសប្ដាហ៍ទី១នៃខែបន្ទាប់ 
  • មកមុន បានមុន ប្រម៉ូសិននេះនឹងបញ្ចប់នៅពេលអស់សាច់ប្រាក់ប្រម៉ូសិន 
 
ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ
*យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
 

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

(អត្ថបទពាណិជ្ជកម្ម)

 

© រក្សាសិទ្ធិដោយ thmeythmey.com