កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្រុមបាល់ទះអង្គុយកម្ពុជា ឈ្នះថៃ នៅកីឡាអាស៊ីប៉ារ៉ាហ្គេម
25, Oct 2023 , 11:19 am        
រូបភាព
អត្ដពលិកកីឡាបាល់ទះអង្គុយកម្ពុជា បានយកឈ្នះថៃ ក្នុងលទ្ធផល ៣សិត ទល់ ១សិត (១៩-២៥,១៦-២៥, ២៥-២១ និង ២០-២៥) ក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមនៅចិន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងពូល B នេះ ក្រុមបាល់ទះអង្គុយកម្ពុជា ត្រូវបន្តប៉ះម្ចាស់មេដាយមាសអ៊ីរ៉ង់នៅជំនួបទី៣ នៅម៉ោង ៧យប់ ថ្ងៃទី២៥ ខែតុលា។

 
នៅសិតទី១ កម្ពុជា បានឈ្នះ ថៃ ២៥-១៩ ហើយបន្ដឈ្នះ នៅសិតទី២ លទ្ធផល ២៥-១៦។ លុះចូលដល់ សិតទី៣ ក្រុមថៃ បាយវាយបកឈ្នះ ២៥-២១។ ក្នុងសិតទី៤ ក្រុមទាំង២ រកបានពិន្ទុយ៉ាងប្រកៀកប្រកិតគ្នា ដោយកម្ពុជា ឈ្នះក្នុងលទ្ធផល ២៥-២០។ 
 
ដោយឡែកក្រុមកម្ពុជា ធ្លាប់ចាញ់ថៃ ម្ដងរួចមកហើយ កាលពីប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា ក្នុងលទ្ធផល ៣សិត ទល់ ១សិត។
 
វិញ្ញាសាបាល់ទះអង្គុយ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ មាន ៨ប្រទេសចូលរួម និងចែកចេញជា ២ពូល។ ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាកីឡាបាល់ទះអង្គុយ ស្ថិតក្នុងពូល B ជាមួយ អ៊ីរ៉ង, កាហ្សាក់ស្ថាន និង ថៃ។ រីឯម្ចាស់ផ្ទះ ចិន នៅពូល A ជាមួយកូរ៉េខាងត្បូង, ជប៉ុន និងមីយ៉ាន់ម៉ា។
 
គួរបញ្ជាក់ផងដែរថា ក្រុមអត្ដពលិកកម្ពុជា ឆ្លងកាត់ ២ប្រកួត គឺចាញ់កាហ្សាក់ស្ថាន និងឈ្នះក្រុមថៃ ក្នុងវគ្គសន្សំពិន្ទុ ពូល B៕
 

Tag:
 បាល់ទះអង្គុយ
  Asian Para Games
  អាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com