អន្តរជាតិ
អាម៉េរិក ​ត្រៀម​ជួយ​វៀតណាម​ក្នុងការ​ដេញថ្លៃ​រ៉ែកម្រ
26, Oct 2023 , 9:39 am        
រូបភាព
អាម៉េរិក បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយវៀតណាមក្នុងការរៀបចំការដេញថ្លៃសម្រាប់ អណ្តូងរ៉ែកម្រ។ នេះបើតាមប្រធានសេដ្ឋវិទូរបស់ក្រសួងការបរទេសអាម៉េរិកលោកស្រី Emily Blanchard នាថ្ងៃទី២៥ ខែតុលា។

 
«ប្រសិនបើវៀតណាមជ្រើសរើសសុំជំនួយក្នុងការអភិវឌ្ឍការដេញថ្លៃ យើងនឹងរីករាយក្នុង ការផ្តល់ជំនួយដើម្បីធ្វើដូច្នេះ»។ លោកស្រី Emily Blanchard ថ្លែងបែបនេះក្នុងទីក្រុងហាណូយ។
 
វៀតណាម កំពុងត្រៀមខ្លួនរៀបចំការដេញថ្លៃធ្វើសម្បទាននៅអណ្ដូងរ៉ែមិនទាន់បានរុករកនៅមុនដំណាច់ឆ្នាំនេះ។ លោកស្រី Blanchard បាននិយាយថាជំនួយបច្ចេកទេសរបស់អាម៉េរិកដល់ប្រទេសដៃគូ អាចពង្រីកដល់ការគាំទ្រដល់ការដេញថ្លៃឬការដេញថ្លៃដើម្បីបង្កើតចំណាប់អារម្មណ៍ច្រើន បំផុត។
 
ក្នុងឆ្នាំ ២០២២ វៀតណាមទទួលគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន១០៨ នៅក្នុងឧស្សាហកម្មរុករករ៉ែ ដែលមានទំហំដើមទុនចុះបញ្ជីសរុបចំនួន៤,៩ពាន់លានដុល្លារ។ ឧស្សាហកម្មរុករករ៉ែរបស់វៀតណាមមានភាពចម្រុះ ហើយរ៉ែកម្រកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។ 
 
គួរបញ្ជាក់ថា ទំនាក់ទំនងទាំងផ្នែកការទូត និងសេដ្ឋកិច្ចរវាងអាម៉េរិក​ និងវៀតណាមកាន់តែ មានភាពប្រសើរឡើងនៅប៉ុន្មានឆ្នាំនេះ។ យ៉ាងណាមិញ អាម៉េរិក បានថ្កោលទោសវៀតណាម និងជំរុញឱ្យមានការគោរពសិទ្ធិមនុស្សក្រោយមានការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន៕

© រក្សាសិទ្ធិដោយ thmeythmey.com