ជាតិ
ពីនេះ ពីនោះ
«កុន» មានន័យផ្សេងគ្នា ដូចជា កល, ភាពយន្ត ឬ​ខកដំណើរ
27, Oct 2023 , 7:29 am        
រូបភាព
ពាក្យ «កុន» មាន​សេចក្តីពន្យល់​បីបែបផ្សេងៗគ្នា។ នេះបើតាម​វចនានុក្រម​ខ្មែរ២០២២​របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាវចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«កុន» [ន.] មានន័យថា កល, កលឧបាយ :  ជាប់កុន, ដោះកុន, រួចពីកុន។ វចនានុក្រម ក៏តម្រូវឱ្យមើលពាក្យ «កល» បន្ថែមផងដែរ។ កល់ គឺ​ឧបាយយ៉ាងល្អិត, ល្បិច (ឧបាយកល) :  ដំណើរហ្នឹងជាកលឧបាយរបស់គេទេ; ប្រយ័ត្នចាញ់កលគេ។  
 
ន័យទីពីរ «កុន» [ន.] ជាឈ្មោះល្បែងដែលលេងដោយទំនងកលឧបាយផ្សេងៗ។ ពាក្យនេះខ្មែរហៅតាមសៀម ដែលសរសេរ "កល" តែអានថា "កុន" ខ្មែរយកពាក្យ កុន នេះមកប្រើ ក៏ទៅជាមានពាក្យពីរផ្សេងគ្នាគឺ កល ១កុន ១ក្នុងសម័យបច្ចុប្បន្នខ្មែរយើងហៅ ភាពយន្ត :  លេងកុន, ទៅមើលកុន។  
 
«កុន» មួយទៀត ជាកិរិយាសព្ទ ដែល​មានន័យថា ខក ឬស្កុនដំណើរ ព្រោះដេកលក់ជ្រុលហួសវេលា :  ខ្ញុំកុនដំណើរ ទៅមិនទាន់កប៉ាល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com