ជាតិ
អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែចូលរួមបរិច្ចាគឈាម និងធ្វើកិច្ចការងារសង្គមរៀងរាល់ឆ្នាំ
27, Oct 2023 , 10:34 am        
រូបភាព
តាកែវ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំដាំកូនឈើចម្រុះ ផ្តល់/ប្រគេនអំពូលសូឡា នៅវត្តគីរីធម៌វន្ត ហៅវត្តថ្មអន្ទង ស្ថិតក្នុងភូមិឱតាសាំង ឃុំបណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
 
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក កែវ សុខា អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន និងមានការចូលរួមពីសំណាក់ ព្រះសង្ឃ តាអាចារ្យ ដូនជី មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋមួយចំនួនផងដែរ ។
 


ឱកាសនោះដែរ អគ្គនាយក នៃគ្រឹះស្ថាន បានដឹកនាំបុគ្គលិក គ្រប់ជាន់ថ្នាក់របស់គ្រឹះស្ថានជាង៦០នាក់ ដាំកូនឈើ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ព្រមទាំងប្រគេនអំពូលសូឡាចំនួន ១០ដើម ប្រគេនដល់វត្តដែលពុំមានភ្លើងអគ្គីសនីប្រើបាស់ ដែលគិតជាទឹកប្រាក់មានចំនួន ៦,៤៧២,០០០ (ប្រាំមួយលាន បួនសែន ប្រាំពីរម៉ឺន ពីរពាន់រៀល)  និងបានប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃដែលគង់នៅទីអារាម ហើយក៍បានចែកជូន អំណោយជាថវិកាជូនដល់តាអាចារ្យ ដូនជី កងកម្លាំង និងប្រជាពលរដ្ឋមួយចំនួនផងដែរ។ 
 
ជាមួយគ្នានេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនគ្រាន់តែជាស្ថាប័ន ដែលរកប្រាក់ចំណូល ដែលបានផ្តល់ការងារជាង ២០០កន្លែង សម្រាប់និយោជិត និងបានរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចប៉ុណ្ណោះទេ គ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ ជាក់ស្តែងជារៀងរាល់ឆ្នាំផងដែរ។ 
 
គ្រឺះស្ថានតែងតែងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតកុមារ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ។
 






(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com