ជាតិ
ពីនេះ ពីនោះ
ធីប គឺ​ បំបាត់ចោល រីឯន័យមួយទៀតខ្ចីពីភាសាអង់គ្លេស Tip
28, Oct 2023 , 7:29 am        
រូបភាព
«ធីប» មានន័យ​ពី​បែប។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែលបាន​ធ្វើបច្ចុប្បន្នកម្ម​ពី​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ធីប» ថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា បំបាត់ចោល, លើកឬបដិសេធចោល, លើកទុកមួយអន្លើ :  សន្លឹកបៀនេះធីបចោលទៅកុំទុកវា; រឿងនេះធីបទុកមួយអន្លើសិន ។  
 
ន័យមួយទៀត ចេញពីភាសាអង់គ្លេស “Tip” ដែលសំដៅ​ដល់​ប្រាក់ដែលអតិថិជនឱ្យជាកម្រៃទៅអ្នកដែលបម្រើសេវាឱ្យខ្លួន ក្រៅពីប្រាក់ដែលមានក្នុងវិក្កយបត្រ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com