ជាតិ
ពីនេះ ពីនោះ
«ឡាកគំនិត» មានន័យថា ជ្រួសគំនិត​ខុសផ្លូវខុសទំនង
29, Oct 2023 , 7:29 am        
រូបភាព
តាម​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ពាក្យ «ឡាកគំនិត» មានន័យថា ទាស ឬជ្រួសគំនិតខុសផ្លូវខុសទំនង។ នាមសព្ទ គឺ​ «គំនិតឡាក»។

 
ភាសាយួន ក៏ថា ឡាក ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​វចនានុក្រម។ ឡាក មានន័យថា ជ្រួស, ជ្រលួស (ពាក្យប្រើក្នុងល្បែងឡូ) :  បោះលុយឡាក រីឯន័យមួយទៀត ជាពាក្យ​ប្រៀប ដែលសំដៅលើ ងាក ឬទាសគំនិតចេញទៅរកបុរសឬស្ត្រីដទៃ :  ឡាកចោលប្ដី។  
 
សទិសន័យនៃពាក្យ «ឡាក» មាន​ដូចជា ជ្រួស, ជ្រលួស, ជ្រុលហួស, ឃ្វាងដំណើរគ្នា :  ដើរជ្រួសផ្លូវ, និយាយជ្រួសសេចក្ដី។  ទាស, ខ្ទាតចេញ, ងាកបែរពីផ្លូវ, ពីគន្លង, ពីលំអាន, ពីកន្លែង :  ទាសចេញពីផ្លូវ, ចិត្តទាស, ទាសចិត្ត, ទាសគំនិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com