ជាតិ
ពីនេះ ពីនោះ
ទោះ «ប្រថុជ្ជន» ក្លាយ​មកពី​ពាក្យ «បុថុជ្ជន» តែនិយម​​ន័យមិនដូចគ្នានោះឡើយ
30, Oct 2023 , 7:29 am        
រូបភាព
ពាក្យ «ប្រថុជ្ជន» ក្លាយ​មកពីពាក្យ «បុថុជ្ជន»។ នេះបើតាម​ការបញ្ជាក់​ក្នុង​វចនានុក្រម​ខ្មែរ​២០២២ របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជា​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត។ ទោះបីជាយ៉ាងណាក៏ដោយ បើពិនិត្យទៅ​លើ​អត្ថន័យនៃពាក្យនីមួយៗ ការពន្យល់មិន​ដូចគ្នានោះឡើយ។

 
«ប្រថុជ្ជន» [គុ.] មានន័យថា ដែលប្រកុន, ប្រញឹកខ្លាំង, មមាញឹកពេក, ប្រញឹកប្រញាប់ហួសពេក, បន្ទាន់ណាស់។  ការប្រថុជ្ជន៖ ការប្រកុន ឬមមាញឹកណាស់។  កំពុងប្រថុជ្ជន៖ កំពុងប្រកុនខ្លាំង។  ពេលប្រថុជ្ជន៖ ពេលដែលកំពុងប្រញឹកហួសហេតុពេក។  រឿងប្រថុជ្ជន៖ រឿងហេតុដែលកំពុងប្រកុន។  
 
ងាកទៅពាក្យ «បុថុជ្ជន» វិញ ពាក្យនេះ សំដៅដល់ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង, សត្វលោកក្រៅអំពីអរិយបុគ្គលទាំង៨ពួក :  បុថុជ្ជនមានច្រើនប្រភេទ មានកល្យាណបុថុជ្ជន, បាបបុថុជ្ជន; បណ្ឌិតបុថុជ្ជន, ពាលបុថុជ្ជន ជាដើម។  
 
ឧទាហរណ៍ផ្សេងៗ ពាក់ព័ន្ធនឹងពាក្យ «បុថុជ្ជន»។ មនុស្សបុថុជ្ជនទាំងអស់ សុទ្ធតែជាតណ្ហាទាស។
បុគ្គលជាបុថុជ្ជនណាមួយ ដែលកើតមានសេចក្ដីអៀនខ្មាស ខ្លាចបាបខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិត ក៏ហៅថា នាគ ។ បុថុជ្ជនតែងចំពាក់ជក់ចិត្តក្នុងបញ្ចកាមគុណជាធម្មតា; បុគ្គលពាលច្រើនតែវិនាសខ្លួន ព្រោះបញ្ចកាមគុណ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com