ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រគល់ពាន និងលិខិតសរសើរជូនដល់សាខា និងមន្ត្រីឥណទានឆ្នើមប្រចាំឆមាសទី១ លើការលក់ធានារ៉ាប់រងខ្នាតតូច Forte ក្នុងឆ្នាំ២០២៣
27, Oct 2023 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (Forte) បានប្រារព្ធនូវពិធីប្រគល់ពាន និងលិខិតសរសើរដល់សាខា និងមន្ត្រីឥណទានឆ្នើម លើការលក់ធានារ៉ាប់រងខ្នាតតូច នៅការិយាល័យកណ្ដាលរបស់ អេ អឹម ខេ។ ការប្រារព្ធកម្មវិធីនេះឡើងក្នុងគោលបំណងគឺដើម្បីប្រគល់រង្វាន់ជាការលើកទឹកចិត្តដល់ សាខា មន្ត្រីឥណទានឆ្នើមដែលបានខិតខំប្រឹងប្រែងកន្លងមកនេះ ក្នុងការលក់ធានារ៉ាប់រងខ្នាតតូចដល់អតិថិជនដែលប្រើប្រាស់កម្ចីរបស់ អេ អឹម ខេ។ 

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាន៍ថា «ធានារ៉ាប់រងគឺមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅក្នុងសង្គមគ្រួសារ សង្គមជាតិ និងប្រទេសទាំងមូល ព្រោះធានារ៉ាប់រងគឺជាការធានានូវបន្ទុកហិរញ្ញវត្ថុ ដោយហេតុថាទៅថ្ងៃមុខយើងមិនដឹងថានឹងមានអ្វីកើតឡើងសម្រាប់យើង និងក្រុមគ្រួសារយើងទេ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ អេ អឹម ខេ បានបញ្ចេញបណ្ណសន្យារ៉ាប់រងសរុបចំនួនប្រមាណ ២,៣លាន និងបានទូទាត់សំណងធានារ៉ាប់រងសរុបប្រមាណ ៦លានដុល្លារ»។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
លោកបានបន្ថែមទៀតថា «ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាព ចំពោះសាខា និងមន្ត្រីឥណទានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីរបស់ខ្លួនបានយ៉ាងល្អ ហើយខ្ញុំនឹងនៅតែបន្តលើកទឹកចិត្ត ដល់មន្ត្រីឥណទាន និងបុគ្គលិករបស់ អេ អឹម ខេ ទាំងអស់ឲ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានសមិទ្ធផលឲ្យកាន់តែល្អជាងនេះបន្ថែមទៀត»។
 
គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ដើម្បីផ្តល់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានគេស្គាល់ថាជាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនដែលប្រើប្រាស់កម្ចីពី អេ អឹម ខេ តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងចម្បងសម្រាប់កិច្ចសហប្រតិបត្តិការនេះគឺដើម្បីជួយការពារអតិថិជន និងក្រុមគ្រួសាររបស់ពួកគេពីហានិភ័យធ្ងន់ធ្ងរ ពីព្រោះសុខភាព និងគ្រោះថ្នាក់គឺជាហានិភ័យដ៏សំខាន់ដែលគ្រួសារដែលមានចំណូលទាបនឹងប្រឈមមុខ ហើយជាទូទៅការចំណាយលើការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចសម្រាប់អតិថិជនកម្ចីរបស់ អេ អឹម ខេ គឺតិចជាង ១០០ រៀលក្នុងមួយថ្ងៃ ឬត្រឹមតែ ២៥០០ រៀលក្នុងមួយខែតែប៉ុណ្ណោះសម្រាប់ការការពារសមាជិកគ្រួសារម្នាក់ៗក្នុងមួយឆ្នាំ។






 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com