អន្តរជាតិ
កូនស្រីពៅលោក ថាក់ស៊ីន ឡើងកាន់តំណែងជាមេដឹកនាំបក្សភឿថៃ
27, Oct 2023 , 4:27 pm        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (ឆ្វេង) ជាមួយកូនស្រីពៅរបស់ខ្លួន លោកស្រី Paetongtarn Shinawatra។ រូបភាព AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (ឆ្វេង) ជាមួយកូនស្រីពៅរបស់ខ្លួន លោកស្រី Paetongtarn Shinawatra។ រូបភាព AFP
លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់បក្សភឿថៃ ដែលកំពុងដឹកនាំប្រទេស។

 
លោកស្រី Paetongtarn Shinawatra ត្រូវដឹកនាំបក្សភឿថៃជំនួសលោក Cholnan Srikaew ដែលលាលែងពីតំណែងនៅចុងខែសីហាកន្លងទៅ។ ពេលនេះ លោក Cholnan បានកាន់តំណែងជារដ្ឋមន្រ្តីសុខាភិបាលថៃ។ 
 
លោកស្រី Paetongtarn Shinawatra មានវ័យ ៣៦ឆ្នាំ និងជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ូលិស។
 
បន្ទាប់ពីក្លាយជាមេដឹកនាំថ្មី លោកស្រី Paetongtarn បានប្តេជ្ញាថា បក្សភឿថៃ នឹងបន្តកែលម្អជីវភាពរបស់ប្រជាជន ផ្តោតលើស្តង់ដារជីវិត និងសេរីភាព។ មេដឹកនាំរូបនេះ បានប្តេជ្ញាសិក្សាពីភាពបរាជ័យរបស់បក្សនៅក្នុងការបោះឆ្នោតក្នុងពេលកន្លងទៅ ដែលមិនអាចទទួលបានសំឡេងភាគច្រើនលើសគេ ដ់ើម្បីអាចទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតអាណត្តិក្រោយ។ 
 
ជំនួបសមាជិកប្រតិបត្តិ និងសំខាន់ៗរបស់បក្សភឿថៃក្នុងថ្ងៃដដែលនេះ ក៏បានជ្រើសលោក Sorawong Thienthong ជាអគ្គលេខាធិការបក្ស និងលោក Danuporn Punnakan ជាអ្នកនាំពាក្យផងដែរ៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com