អន្តរជាតិ
ការ​វិនិយោគ​បរទេស​កើន​ឡើង​នៅ​វៀតណាម ខណៈ​ក្រុមហ៊ុន​គ្រោង​បង្កើត​រោងចក្រ​ថ្មី
28, Oct 2023 , 7:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ទិន្នន័យផ្លូវការ នៅថ្ងៃទី២៧ ខែតុលាថា ការវិនិយោគបរទេសនៅវៀតណាមបាន កើនឡើងក្នុងខែតុលា ខណៈដែលមជ្ឈមណ្ឌលផលិតកម្មបានទាក់ទាញការវិនិយោគច្រើន ជាងពីរដងនៃការរំពឹងទុកផ្នែកហិរញ្ញវត្ថុដែលបានទទួលប្រចាំខែក្នុងឆ្នាំនេះ ស្របពេលមានការ ជំរុញដ៏ធំ ក្នុងការចំណាយសម្រាប់រោងចក្រថ្មីនេះ។

 
ក្នុងខែតុលា វៀតណាមបានទទួលការសន្យាវិនិយោគពីបរទេសដែលមានតម្លៃ ៥,៣ ពាន់លានដុល្លារ ធៀបនឹងមធ្យមប្រចាំខែចំនួន ២,២ ពាន់លានដុល្លារ ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំនេះ។ តាមទិន្នន័យពីក្រសួង វិនិយោគមកវៀតណាម ប្រហែល ៩០ ភាគរយនៃលំហូរចូលខែតុលា ត្រូវបានជំរុញដោយផែនការសាងសង់រោងចក្រ។
 
ចាប់តាំងពីដើមឆ្នាំមក វៀតណាមបានទទួលការសន្យាវិនិយោគពីបរទេសដែលមានតម្លៃ ២៥,៧៦ ពាន់លានដុល្លារ កើនឡើង ១៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បីភាគបួននៃការវិនិយោគនេះគឺក្នុងផ្នែកឧស្សាហកម្មផលិត និងកែច្នៃ។
 
ការសន្យាវិនិយោគពីចិន និងហុងកុងរួមបញ្ចូលគ្នាគឺខ្ពស់បំផុតនៅឆ្នាំនេះ បន្ទាប់មកគឺសិង្ហបុរី និងកូរ៉េខាងត្បូង។ ទិន្នន័យបានបង្ហាញថាការវិនិយោគជាក់ស្តែងក្នុងរយៈពេលដប់ខែដំបូង នៃឆ្នាំ ២០២៣ បានកើនឡើង ២,៤ ភាគរយពីរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១៨ ពាន់លានដុល្លារ៕

Tag:
 (វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com