ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាពស្បូននឹងល្អ ព្រោះតែអាហារនេះ
31, Oct 2023 , 6:59 am        
រូបភាព
ស្បូនគឺជាជាលិកាដែលសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះវាជាកន្លែងដែលអាចកំណត់ពីលទ្ធភាពបង្កើតកូនរបស់ស្ត្រី ដូចនេះតើមានអាហារអ្វីខ្លះដែលល្អចំពោះស្បូនអ្នកនោះ?

 
ឆៃថាវ
នៅក្នុងឆៃថាវមានវីតាមីនC និងសាធាតុរ៉ែជាច្រើន ថែមទាំងមានសារធាតុមួយចំនួនទៀតដែលអាចការពារមិនឱ្យកោសិកាមហារីកដុះនៅលើស្បូនអ្នកឡើយ ដូចនេះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺមហារីកស្បូនឡើយ។
 
សណ្តែកដី
អ្នកអាចបរិភោគសណ្តែកដីបាន ព្រោះនៅក្នុងនោះមានវីតាមីនE ដែលល្អចំពោះសុខភាពស្បូនអ្នកណាស់ ម្យ៉ាងទៀតអ្នកក៏អាចពិសារផ្លែឈើមួយចំនួនដូចជា ៖ ត្របែក ល្ហុង និងផ្លែគូលែន ក្រោយពេលដែលអ្នកពិសារផ្លែឈើទាំងនេះរួច វានឹងធ្វើឱ្យស្បូនអ្នកមិនងាយមានជំងឺឡើយ។
 
អាហារដែលមានវីតាមីន និងកាលស្យូម
អ្នកគួរតែបរិភោគអាហារដែលមានពពួកវីតាមីន និងកាលស្យូមឱ្យបានច្រើន ព្រោះវាមិនត្រឹមតែអាចធ្វើឱ្យអ្នកមានសុខភាពរឹងមាំនោះទេ ថែមទាំងអាចជួយការពារស្បួនទៀតផង ជាងនេះទៅទៀត អ្នកក៏អាចផឹកទឹកសណ្តែកជំនួសទឹកដែរ ហើយអ្នកអាចយកអង្ករដាំជាបបរ  រួចលាយជាមួយស្ករ ដោយអ្នកអាចបរិភោគនៅពេលព្រឹកពេលពោះទទេរបាន នោះស្បូនអ្នកនឹងមានសុខភាពល្អ ហើយក្រពះ និងពោះវៀនអ្នកក៏ដំណើរការល្អដូចគ្នា៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com