ជាតិ
សេដ្ឋកិច្ច
ខេត្តកំពត ជាឋានសួគ៌​ នៃបឹងកាឡូ និងរីស្សត
31, Oct 2023 , 8:39 am        
រូបភាព
ខេត្តកំពត  ជាគោលដៅទេសចរណ៍ដែលមានរហូតដល់៣៦កន្លែង រាប់ទាំងរមណីយដ្ឋានកែច្នៃ វប្បធម៌ វប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសរមណីយដ្ឋានធម្មជាតិ និងកសិ-ទេសចរណ៍។ លើសពីផលិតផលទេសចរណ៍ទាំងនេះ ខេត្តកំពត មានកំណើនខ្លាំងគួរកត់សម្គាល់នូវសេវាកម្មស្នាក់នៅសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។

 
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មុនវិបត្តិកូវីដ-១៩ សេវាកម្មស្នាក់នៅក្នុងខេត្តកំពតមានត្រឹម២០០០បន្ទប់ ប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្ន សេវាកម្មស្នាក់នៅនេះបានកើនរហូតដល់ជាង៥០០០បន្ទប់។ ក្នុងដំណើរទេស្សនាកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់ខេត្តកំពត នាថ្ងៃទី២៨តុលា  ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះបាននិយាយយ៉ាងដូច្នេះ៖ «ខេត្តកំពត ជាឋានសួគ៌​ នៃបឹងកាឡូ និងរីស្សត ដែមានលក្ខណៈធម្មជាតិសម្បូរបែប ទាំងជ្រោះជ្រលងដងអូរ(ដងព្រែក) មាត់សមុទ្រ និងព្រៃភ្នំក្រោមថ្មរបស់យើងនេះ ដែលមានលក្ខណៈជាធម្មជាតិសុទ្ធសាត មានអាកាសធាតុល្អ និងមានភាពស្ងប់ស្ងាត់»។
 
សូមទស្សនាវីដេអូដែលលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នារមណីយដ្ឋាន «ម្លេច » នាថ្ងៃទី២៨តុលា ដូចតទៅ៖ 

 
បឹងកាឡូ និងរីស្សតទាំងជា៥០០០បន្ទប់ មានត្រៀមជាស្រេចក្នុងការផ្តល់សេវាដល់ភ្ញៀវទេសចរ ដែលមកដើរលេងកម្សាន្តក្នុងខេត្តកំពត ជាពិសេសក្នុងឱកាសបុណ្យអុំទូកនៅខេត្តកំពត ពីថ្ងៃទី១០-១១វិច្ឆិកា, ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ ពីថ្ងៃទី២៦ដល់២៨វិច្ឆិកា និងនាឱកាសពិធីបុណ្យសមុទ្រនៅខេត្តកែប នាដើមខែធ្នូ ឆ្នាំ២០២៣ ផងដែរ។ ជាមួយគ្នានេះ លោក សយ ស៊ីណុល បានអំពាវនាវដល់ពលរដ្ឋឱ្យមកទទួលយកការប្រើប្រាស់សេវាកម្ម និងផលិតផលទេសចរណ៍ដ៏សម្បូរបែប និងបទពិសោធន៍ថ្មីៗដែលនៅក្នុងទឹកដីខេត្តកំពត៕ 
 














Tag:
 ទេសចរណ៍
  កំពត
  លោក សយ ស៊ីណុល
© រក្សាសិទ្ធិដោយ thmeythmey.com