ជាតិ
សេដ្ឋកិច្ច
១០ខែ កម្ពុជាលក់សំបុត្រទស្សនាតំបន់អង្គរ បានជិត២៨លានដុល្លារ ភ្ញៀវទេសចរអន្តរជាតិ ទស្សនាប្រាសាទបាយ័ន នាទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
× ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧ ៨៨២ ៤៣៥ ដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនប្រមាណ ១០៩ភាគរយ ធៀបនឹងគ្រាដូចគ្នាធៀបនឹងឆ្នាំ២០២២។ ចំណែកទេសចរបរទេសដែលបានទិញសំបុត្រមានចំនួន ៦០២ ៥៧០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ខែវិច្ឆិកានេះ។
តាមសេចក្តីប្រកាសដដែល ចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ តែនៅក្នុងខែតុលាកន្លងទៅ គឺមានចំនួន ២ ៩២៧ ០៣៨ដុល្លារ ទៅឱ្យភ្ញៀវទេសចរចំនន ៦៣ ០០៩នាក់។
ក្រៅពីតំបន់អង្គរ កម្ពុជាក៏បានលក់សំបុត្រទស្សនាតំបន់ប្រាសាទកោះកែរ បានចំនួន ១៤៩ ០១០ដុល្លារដែរ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ។ រីឯចំណូលពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្លៀស រយៈពេល១០ខែកន្លងមកនេះ មានចំនន ៤៤១ ៩៣៨ដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com