ជាតិ
វីដេអូ
អភិបាលខេត្ត ថា ទេសចរនឹងមកបាត់ដំបងកាន់តែច្រើន ក្រោយចូលក្នុងបញ្ជី«បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
× ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង រំពឹងថា ក្រុងបាត់ដំបង នឹងទទួលបានទេសចរកាន់តែច្រើន ក្រោយចូលក្នុងបញ្ជី«បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» របស់អង្គការយូណេស្កូ។ បើតាមអភិបាលខេត្តរូបនេះ ដើម្បីទាក់ទាញទេសចរបន្ថែមទៀត រដ្ឋបាល និងមន្ទីរទេសចរណ៍ បានចងក្រងសៀវភៅម្ហូបអាហារប្រចាំខេត្តបាត់ដំបងផងដែរ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey ជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបងដូចតទៅ៖
«ខ្ញុំសង្ឃឹមថា បន្ទាប់ពីការដាក់បញ្ចូលក្រុងបាត់ដំបងក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋខាងម្ហូបអាហារនេះ ខ្ញុំជឿថា ប្រាកដជាអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ កន្លងមក ភ្ញៀវដែលមកបាត់ដំបង តែងតែសំដៅមកភ្លក់ម្ហូបអាហារអ្នកខេត្តបាត់ដំបង»។ នេះជាការលើកឡើងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយបង្ហាញអារម្មណ៍រីករាយចំពោះសមិទ្ធិផលថ្មីមួយនេះ។
សូមបញ្ជាក់ថា ក្រុងបាត់ដំបង បានក្លាយជាទីក្រុងដំបូងបំផុតរបស់កម្ពុជា ដែលបានចូលរួមក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» របស់អង្គការយូណេស្កូ (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)៕
Tag:
បាត់ដំបង
ម្ហូបអាហារ
យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com