ជាតិ
ពន្យល់ពាក្យ

×![]()
«ឈរ» មានន័យថា ឋិតពេញជំហរ ជើងជាន់ត្រង់, ជាឈ្មោះឥរិយាបថមួយក្នុងឥរិយាបថទាំង៤ គឺ ដើរ, ឈរ, អង្គុយ, ដេក។ ពាក្យនេះ ក៏មានន័យថាស្ថិតនៅ, នៅស្ដីទីរាជការ : រាជការត្រូវចាត់លោក ...ឱ្យទៅឈរខេត្តស្វាយរៀង; ខ្ញុំបានឈរធ្វើរាជការទីអភិបាលខេត្ត នៅខេត្តកំពតអស់ ៥ ឆ្នាំ។
ក្រៅពីនេះ «ឈរ» មានន័យថា នៅទ្រឹងមិនឡើងមិនចុះ, មិនគ្រាន់បើមិនរឹតឡើង (ជំងឺ) : ជំងឺឈរឱ្យមើលយូរណាស់ មិនគិតរកគ្រូមើលគ្នា។ «ឈរ» ជាអក្សរដែលមានតួរាងត្រង់ : អក្សរឈរ។
វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកយកពាក្យ «ឈរជើង» និង «ឈរឈ្មោះ» មកពន្យល់បន្ថែមទៀត។ «ឈរជើង» គឺបោះទីតាំង ស្ថិតនៅ ឬគ្រប់គ្រងតំបន់ណាមួយ : ធនាគារនេះនៅតែឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារ។ «ឈរឈ្មោះ» មានន័យថា ដាក់ឈ្មោះជាបេក្ខជនឱ្យគេជ្រើសរើស : គាត់ឈរឈ្មោះជាតំណាងរាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com