ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងស៊ីអុីនវេសមិន ចុះMoUជាដៃគូសហការស្តីពីគម្រោងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងឌីជីថល
02, Nov 2023 , 4:19 pm        
រូបភាព
ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងស៊ីអ៊ិនវេសមិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាដៃគូសហការស្តីពីគម្រោងការលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងឌីជីថល ​សម្រាប់ការអភិវឌ្ឍសហគ្រិនស្ត្រីក្នុងខេត្តចំនួនបី។ MoU នេះ ​មានគោលបំណងឱ្យស្រ្តីខ្មែរ មានជំនាញលើសហគ្រិនភាពខ្នាតតូច ជាពិសេសស្ត្រីដែលរស់នៅតាមជនបទ ឲ្យទទួលបានការបណ្តុះបណ្តាល និងយល់ដឹងជាមូលដ្ឋាន ដែលអាចបំពេញតម្រូវការ និងផលប្រយោជន៍រួមមាន ការធ្វើផែនការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម អក្ខរកម្មហិរញ្ញវត្ថុ និង អក្ខរកម្មឌីជីថល។  
 
កម្មវិធីនេះ ប្រារព្ធឡើងនៅ TRIBE Phnom Penh Post Office Square កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី លោកស្រី តាន់ លីនណា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាគ្រប់គ្រងធានារ៉ាប់រងកម្ពុជា លោក Zameen Zahari នាយកផ្នែកហានិភ័យ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និងលោកស្រី Keisha Ghani  នាយកស្តីទី និងជាប្រធានប្រតិបត្តិការរបស់ ស៊ីអ៊ិនវេសមិន ។
 
គោលបំណងចម្បងរបស់គម្រោងនេះ គឺដើម្បីអភិវឌ្ឍន៍ស្ដ្រីលើជំនាញសហគ្រិនភាពខ្នាតតូច ដោយផ្សារភ្ជាប់នូវចំណេះដឹង និងជំនាញ ដែលចាំបាច់សម្រាប់កំណើននិរន្តរភាពក្នុងអាជីវកម្មរបស់ពួកគេ។ ផ្នែកសំខាន់ៗក្នុងការបណ្តុះបណ្តាលមានដូចជា ការរៀបចំផែនការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម អក្ខរកម្មហិរញ្ញវត្ថុ និងឌីជីថល ដែលនឹងជួយបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិតរបស់ស្ត្រី ក្នុងសេដ្ឋកិច្ចឌីជីថល និងផ្នែកអាជីវកម្មដែលកំពុងអភិវឌ្ឍន៍។ កម្មវិធីនេះ គ្រោង​ដំណើរការចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានកំណត់គោលដៅលើស្ត្រីជាង ៦០នាក់ នៅខេត្តកំពង់ចាម សៀមរាប និងបាត់ដំបង។



លោក ថេ ឈុនហាក់​ អគ្គនាយកអង្គការសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីបានបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរបស់យើងចំពោះបញ្ហាស្ត្រី ដូចដែលបានបង្កប់នៅក្នុងក្រសួងកិច្ចការនារី គឺស្របតាមយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ សមភាពយេនឌ័រ មិនគ្រាន់តែជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់នោះទេ វា​គឺ​ជា​សីលធម៌​រស់​នៅ និងជាខ្យល់ដង្ហើម​ដែល​មាន​សន្ទុះ​ឡើង​ តាម​រយៈ​​គោលនយោបាយ គំនិត​ផ្តួចផ្តើម និង​ភាពជា​ដៃគូ​ដែល​យើង​ចូលរួមទាំងអស់»។
 
លោក ក៏បានបន្ថែមទៀតថា៖​ «គោលដៅរបស់យើង មិនមែនគ្រាន់តែមានស្ថិតិនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញពីការផ្លាស់ប្តូរជាក់លាក់ និងជាក់ស្តែង នៅក្នុងជីវិតរបស់ស្ត្រីខ្មែរទាំង ៦០ រូបនេះផងដែរ។ យើងមានគោលបំណងបង្កើតកម្មវិធីបណ្តុះបណ្តាលដ៏រឹងមាំ។ វគ្គបណ្តុះបណ្តាលរបស់យើង ធ្វើឡើងដោយអ្នកសម្របសម្រួលជាស្ត្រីខ្មែរក្នុងស្រុក ដែលនឹងផ្តល់ជូននូវខ្លឹមសារទាក់ទងគ្នា និងធ្វើមូលដ្ឋាននីយកម្មនៅក្នុងចំណេះដឹងផ្នែកធុរកិច្ច ហិរញ្ញវត្ថុ និងឌីជីថល។ ហើយ​យើងនឹង​មិន​​ឈប់ក្នុងការអប់រំរឿងនេះទេ។  កត្តាសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងនេះ គឺជាការកើនឡើងដែលអាចសង្កេតឃើញនៅក្នុងលំហូរប្រាក់ចំណូល នៃសហគ្រាសដែលដឹកនាំដោយស្ត្រី»។
 
លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានថ្លែងថា៖ «ខ្ញុំសូមសរសើរក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រាប់ការគាំទ្រ និងការវិនិយោគជាបន្តបន្ទាប់ នៅក្នុងប្រទេសរបស់យើង។ ភាពជាដៃគូជាមួយស៊ីអ៊ិនវេសមិន គឺជាជំហានដ៏គួរឱ្យសរសើរមួយ មិនត្រឹមតែសម្រាប់កំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពក្នុងសហគមន៍​ដែរ។ នេះជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការឆ្លងវិស័យ ដែលមានសារៈសំខាន់ សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់យើង ជាពិសេសនៅក្នុងបរិបទនៃការអប់រំផ្នែកហិរញ្ញវត្ថុ និងការអនុម័តធានារ៉ាប់រង សម្រាប់ការការពារហិរញ្ញវត្ថុកាន់តែប្រសើរឡើងរបស់ស្ត្រី និងគ្រួសារនៅជនបទ»។
 


លោក  Zameen Zahari នាយកផ្នែកហានិភ័យនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានអត្ថាធិប្បាយក្នុងឱកាសនោះថា៖«គម្រោងនេះបង្ហាញពីយុទ្ធសាស្ត្របរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ក្រុមហ៊ុនព្រូដិនសល ដែលផ្តោតលើ 'ការការពារហិរញ្ញវត្ថុ ដែលជាសសរស្តម្ភសំខាន់។ ខណៈពេលដែលអនុសសរស្តម្ភរបស់យើងផ្សេងទៀត គឺផ្តោតលើការកសាងគុណតម្លៃនៃសហគមន៍ ដែលនេះធ្វើឱ្យគំនិតផ្តួចផ្តើមនេះ បានក្លាយជាផ្នែកមួយថែមទៀតក្នុងគោលការណ៍របស់យើង។ យុទ្ធសាស្ត្រ ESG របស់យើង ក៏ផ្តោតលើភាពចម្រុះ និងបរិយាបន្ន​ ដែលលើកកម្ពស់ និងដាក់ស្រ្តីជាប្រធានបទដ៏សំខាន់មួយ នៅក្នុងរបៀបវារៈរបស់យើង។ ជាការពិត ការតម្រឹមយុទ្ធសាស្ត្រវិនិយោគសាជីវកម្ម និងសហគមន៍របស់យើង ជាមួយនឹងគោលបំណងដែលបានកំណត់ដោយក្រសួងកិច្ចការនារី និងស៊ីអ៊ិនវេសមិន គ្រាន់តែបញ្ជាក់សាជាថ្មី អំពីប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃកិច្ចខិតខំប្រឹងប្រែងនេះ»។
 
លោក Zameen លើកឡើងទៀតថា៖ «យើងសម្លឹងឆ្ពោះទៅអនាគតដោយសុទិដ្ឋិនិយម និងការរំពឹងទុកខ្ពស់។ នៅពេលដែលយើងដាក់ឱ្យដំណើរការកម្មវិធីនេះ យើងមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ក្នុងការតាមដានលទ្ធផលនៃគម្រោង មិនត្រឹមតែតាមរយៈចំនួនស្ត្រីដែលត្រូវបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការផ្លាស់ប្តូរជាក់ស្តែង នៅក្នុងប្រាក់ចំណូល និងជីវិតអាជីវកម្មរបស់ពួកគេផងដែរ»។ 
 
លោក គាន អូរ៉ ប្រធានគម្រោង នៃក្រុមហ៊ុន ស៊ីអ៊ិនវេសមិន បានមានប្រសាសន៍ថា៖«គម្រោងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធឌីជីថល ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគ្រិនស្ត្រី នៅតំបន់ជនបទ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងទាំងនេះ ទទួលបានគំនិតឆ្នៃប្រឌិត តាមរយៈប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ដើម្បីចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់ពួកគាត់ មានភាពប្រសើរឡើង ស្របតាមសម័យបច្ចេកវិទ្យា ៥.០ ដែលតម្រូវឱ្យមនុស្សគ្រប់រូប មានចំណេះដឹងជាមូលដ្ឋាន លើវិស័យឌីជីថលក្នុងសតវត្សន៍ទី ២១ យើងនេះ ដើម្បឱ្យពួកគេមានលទ្ធភាព បង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងបង្កើតការងារដល់អ្នកផ្សេងទៀតក្នុងសហគមន៍របស់ពួកគាត់។ យើងខ្ញុំសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ពួកគាត់នឹងមានការផ្លាស់ប្តូរ ប្រកបដោយគំនិតវិជ្ជមាន ច្នៃប្រឌិត និងឌីជីថល»។
 


អំពីព្រូដិនសលកម្ពុជា

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតមួយនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយដែលអាចប្ដូរតាមបំណងបានដល់អតិថិជនជាង ៣២១, ០០០ នាក់ និងបានអនុម័តជាង ២០.៩ លានដុល្លារ ក្នុងការទាមទារគិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។ ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលតម្រូវតាមបុគ្គល និងក្រុមគ្រួសារ និងរៀបចំសិក្ខាសាលាធានារ៉ាប់រងសម្រាប់សាធារណជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា ជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេ។
 
ព្រូដិនសល ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី។ ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងទ្វីបអាស៊ី និងអាហ្រ្វិក។ អាជីវកម្មយើងបានជួយឱ្យប្រជាជនខ្មែរ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត ដោយទទួលបានការប្រើប្រាស់និងការថែទាំសុខភាពមានតម្លៃសមរម្យ តាមរយៈការលើកកម្ពស់ហិរញ្ញវត្ថុ។
 
អំពីស៊ីអ៊ិនវេសមិន

ក្រុមហ៊ុន ស៊ីអ៊ិនវេសមិន គឺជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបង្អស់ ដែលផ្តល់វគ្គបណ្តុះបណ្តាលភាពជាសហគ្រិន ដោយផ្តោតទៅលើយែនឌ័រ លើផ្នែកអាជីវកម្មថ្នាក់មូលដ្ឋាន និងអាជីវកម្មកម្រិតមធ្យម។ លើសពីនេះទៀត ស៊ីអ៊ិនវេសមិន បាននិងកំពុងឌីហ្សាញ វគ្គបណ្តុះបណ្តាលដែលផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈចំណេះដឹងហិរញ្ញវត្ថុ ជំនាញហិរញ្ញវត្ថុ និងចំណេះដឹងលើប្រព័ន្ធឌីជីថល ទៅដល់សហគ្រិនស្រី្តច្រើនជាងមួយពាន់នាក់ ចាប់តាំងពីឆ្នាំ ២០១៥ មក៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com