ជាតិ
អត្ថបទពាណិជ្ជកម្ម
តើលោកអ្នកកំពុងមានបញ្ហាអាល្លែកហ្ស៊ីជាមួយម៉ាស៊ីនត្រជាក់?
02, Nov 2023 , 4:59 pm        
រូបភាព
មនុស្សមួយចំនួនងាយឆ្លងជំងឺនៅពេលមានការផ្លាស់ប្ដូរធាតុអាកាស កង្វក់ខ្យល់ មានមេរោគ និងនៅជិតអ្នកដែលមានអាការផ្ដាសាយ។ ម្យ៉ាងវិញទៀត ពួកគេតែងតែត្អូញត្អែរពីអាការក្អក កណ្ដាស់ និងមានបញ្ហាប្រព័ន្ធផ្លូវដង្ហើម នៅពេលដែលពួកគេនៅក្នុងបន្ទប់ដែលមានបំពាក់ដោយម៉ាស៊ីនត្រជាក់។

តើអ្នកកំពុងជួបប្រទះជាមួយរោគសញ្ញាអាល្លែកហ្ស៊ីជាមួយនឹងម៉ាស៊ីនត្រជាក់ឬក៏យ៉ាងណា?
 


ម៉ាស៊ីនត្រជាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរចរន្ដខ្យល់ពីក្នុងផ្ទះ មកក្រៅផ្ទះ ដោយវាចាប់យកខ្យល់ក្ដៅនៅក្នុងបន្ទប់ទៅធ្វើឱ្យត្រជាក់ រួចបញ្ចេញខ្យល់ត្រជាក់នោះមកវិញ។ ប្រសិនបើអ្នកមានអាការកណ្ដាស់ពេលនៅក្នុងបន្ទប់ដែលមានបំពាក់ម៉ាស៊ីនត្រជាក់ នេះមិនមែនរោគសញ្ញាអាល្លែកហ្ស៊ីជាមួយនឹងម៉ាស៊ីនត្រជាក់នោះទេ។
 
តែផ្ទុយទៅវិញ កត្តាដែលធ្វើឱ្យអ្នកមានអាការកណ្ដាស់នោះគឺដោយសារតែល្អងធូលីដី មេរោគដូចជាវីរុស បាក់តេរី ផ្សិតដែលមាននៅតាមជញ្ជាំង (Mold and Mildew) កង្វក់ខ្យល់នៅក្នុងផ្ទះ រោមសត្វចិញ្ចឹម និងសារធាតុដែលងាយធ្វើឱ្យអាល្លែកហ្ស៊ី (Irritants) ដែលមានស្រាប់នៅក្នុងបន្ទប់នោះ ហើយត្រូវបានវិលចុះឡើងក្នុងបន្ទប់ នៅពេលម៉ាស៊ីនត្រជាក់ដំណើរការ។ កត្តាមួយទៀតគឺដោយសារតែប្រព័ន្ធច្រោះរបស់ម៉ាស៊ីនត្រជាក់ត្រូវបានស្ទះ និងដំណើរការមិនសូវបានល្អ ដែលធ្វើឱ្យគុណភាពខ្យល់មិនល្អអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់អ្នក។
ដំណោះស្រាយសម្រាប់អ្នកដែលងាយនឹងកណ្ដាស់ ឬមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយនឹងម៉ាស៊ីនត្រជាក់គឺត្រូវតែ
  • កាត់បន្ថយនូវសារធាតុកង្វក់ខ្យល់ទាំងនោះពីបន្ទប់
  • ត្រូវបោសជូតសម្អាតបរិវេណ និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ឱ្យបានស្អាត
  • ម៉ាស៊ីនត្រជាក់របស់អ្នកត្រូវតែលាងសម្អាតជាប្រចាំ 
  • ត្រូវបិទទ្វារ និងបង្អួចឱ្យជិតដើម្បីកុំឱ្យល្អងធូលីដីពីខាងក្រៅចូលក្នុងបន្ទប់។ 
  • ប្រើប្រាស់ឧបករណ៍បន្សុទ្ធខ្យល់ (Air Purifier)
  • សម្អាតរោមសត្វចិញ្ចឹមជាប្រចាំ
  • ត្រូវកម្ចាត់ចោលនូវផ្សិតដែលមាននៅតាមជញ្ជាំង និងពិដានបន្ទប់
ប្រភព៖
 


សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង​ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com