ជាតិ
សេដ្ឋកិច្ច
IMF៖ ឆ្នាំ២០២៣ កម្ពុជាមានកំណើនសេដ្ឋកិច្ច៥,៣ភាគរយ ពីការងើបឡើងវិញនៃវិស័យទេសចរណ៍
02, Nov 2023 , 9:29 pm        
រូបភាព
ទេសចរជាតិ និងអន្តរជាតិមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១កញ្ញា ឆ្នាំ២០២៣។ រូបថត៖ អាជ្ញាធរអប្សរា
ទេសចរជាតិ និងអន្តរជាតិមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១កញ្ញា ឆ្នាំ២០២៣។ រូបថត៖ អាជ្ញាធរអប្សរា
​​ស្ថា​ន​ភា​ព​សេ​ដ្ឋកិ​ច្ច​ក​ម្ពុ​ជាក្នុងឆ្នាំ២០២៣ ត្រូវបានមូ​ល​​និ​ធិ​រូ​បិ​យ​វ​ត្ថុ​​អ​ន្តរជាតិ(IMF​)ព្យាករថា នឹង​សម្រេចបានក្នុង​កំ​ណើន​៥,​៣​ភា​​គរ​យ។ កំណើននេះ បានមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា។

 
​លោក ​​ដេវី​ដ​ ហ្វឺ​​សឺ (Davide Furcer) ប្រធានក្រុម​បេ​សក​កម្ម Article IV ​នៃមូ​ល​និធិ​រូ​បិ​យវ​ត្ថុ​អ​ន្ត​រ​ជាតិ​ ​​​បានបញ្ជាក់ថា បើ​ទោះ​កា​រ​នាំ​ចេញ​ផ​លិ​តផ​ល​កា​ត់ដេ​រ​ និង​វិ​ស័យ​សំ​ណង់​-អ​ច​ល​ន​ទ្រព្យ​ មានភាពថមថយ ក៏ប៉ុន្តែ​កម្ពុជា​នៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា៥,៣ភាគរយ ដែលបានពីការងើបឡើងនៃវិស័យទេសចរណ៍ និងសេវាកម្ម។​ លោក ​​ដេវី​ដ​ ហ្វឺ​​សឺ លើកឡើងបែបនេះក្នុងជំនួបការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១តុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។ 
​ ​
ប្រធានក្រុម​បេ​សក​កម្មរូបនេះបន្តនិយាយថា៖ «អត្រា​អ​តិ​ផរ​ណា​ត្រូ​វបា​ន​វា​យត​ម្លៃ​ ​នឹង​ថ​ម​ថ​យក្នុ​ង​អ​ត្រា ​២​,​៣​ភាគ​រ​យ ជា​ម​ធ្យ​ម​ស​ម្រា​ប់​ឆ្នាំ​​២​០​២​៣​ ហើ​យ​នឹ​ង​វិល​ទៅ​រ​ក​និន្នា​កា​ររ​យៈ​ពេ​លវែ​ង​វិ​ញ​ ក្នុ​ង​អត្រា​៣​ភា​គ​រយ​ នៅ​ឆ្នាំ​២០​២៤​ ​ដោ​យ​​សារ​ភាព​ស្រាក​ស្រា​ន្ត​នៃ​​កត្តា​ត​ម្លៃទំ​និ​ញ​»។​ 
 
​លោកបានបន្ថែមថា​  ​ចំ​ពោះឱ​ន​ភា​ព​គណ​នី​ច​រ​ន្ត​នឹង​រួម​តូ​ច ​មក​ត្រឹ​ម២,១ភាគរយ​នៃកំ​ណើ​នផ​លិ​ត​ផលក្នុ​ងស្រុ​ក​សរុ​ប​(DGP)ក្នុង​ឆ្នាំ​២០​២​៣ ​ព្រោះតែ​កា​រ​ថយ​ចុះ​កា​រនាំ​​ចូ​ល​មា​ស​ ​,ការ​ងើ​ប​ឡើង​វិ​ញ​នៃ​លំហូ​រ​ទេ​សច​រ​​ ​និង​កំណើ​ន​រឹង​មាំ​នៃ​កា​រ​នាំចេ​ញ​ផ​លិ​តក​ម្ម​ក​ម្ម​ន្តសា​ល ​មិន​មែន​កា​ត់​ដេ​រ​​​។ ​
 
 លោក ដេវីដ ហ្វឺសឺ (Davide Furcer) ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។ រូបថត៖ MEF

ទោះបី​ជា​ស​ម្ទុះនៃ​កំ​ណើន​សេ​ដ្ឋកិ​ច្ចកម្ពុជាក្នុងឆ្នាំ​២​០​២​៣ ​នៅមានភាពល្អ​ក្តី​ ប៉ុន្តែIMF ក៏បានព្រមាននូវហានិភ័យមួយចំនួន ដែលអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចផងដែរ។ ក្នុងនោះ មាន​កា​ន់​តែ​ថម​ថ​យ​​នៃត​ម្រូ​វកា​រ​ពី​ដៃគូ​ពាណិ​ជ្ជ​ក​ម្ម​ប្រទេ​ស​អភិ​វ​ឌ្ឍន៍​, ​កា​រ​​ផ្តល់​ផ​ល​ជះឥ​ទ្ធិ​ព​ល​នៃភា​ព​ថ​មថ​យ​សេ​ដ្ឋកិ​ច្ច​ចិន​,​ ​ឥទ្ធិ​ព​លលើ​ស​ពី​ការ​រំ​ពឹ​ងទុ​ក​នៃកា​រ​រឹ​តប​ន្ដឹ​ងគោ​ល​ន​យោបា​យ​រូបិ​យវ​ត្ថុ​រប​​​ស់​ស​ហរ​ដ្ឋ​អា​ម៉េ​រិ​ក​, កា​រ​កើន​ឡើ​ង​សម្ពា​ធ​បំ​ណុល​ ​រួមទាំង​ការ​ប​ន្ត​​ភា​ព​បែក​​ខ្ញែក​ទី​តាំង​ភូ​មិ​សាស្ត្រ​សេ​ដ្ឋកិ​ច្ច​-​ន​យោ​បាយ​។​​​
 
ជាមួយគ្នានេះ លោក​ អូ​ន​ ​ព័​ន្ធមុ​នី​រ័​ត្ន បានលើកឡើងថា ល​ទ្ធផ​ល​នៃ​​​ការ​វា​យ​ត​ម្លៃរ​ប​ស់​ក្រុម​បេ​សក​ក​ម្ម ​A​r​ti​cle IV នៃមូ​លនិ​ធិរូ​បិ​យ​វត្ថុ​អន្ត​រ​ជាតិ​ ​លើ​ស្ថាន​ភា​ព​ម៉ាក្រូ​សេ​ដ្ឋកិ​ច្ច​ក​ម្ពុជា​ ​មានក​ម្រិ​តស្រ​ដៀ​ងគ្នា​នៃ​កា​រ​វាយ​ត​ម្លៃ​តួលេ​ខ​កំ​ណើន​ជារួ​ម​ក្នុ​ងឆ្នាំ​២​០២​៣​ និ​ងរ​យៈពេ​ល​មធ្យ​មខា​ង​មុខ​។ លទ្ធផលនេះ ក៏បាន​ប​ញ្ជា​ក់​​​ពីប​ញ្ហាប្រ​ឈ​ម​ និ​ង​ហា​និភ័​យ​នៃសេ​ដ្ឋ​កិច្ច​ស​ក​លនា​ប​ច្ចុ​ប្ប​ន្ន​ ​និង​រ​យៈ​ពេ​លខា​ង​មុខ​ ​ដែ​លត​​ម្រូវ​ឱ្យមា​ន​ការ​តាម​​ដា​​ន​​​ជា​ប្រចាំ​ ​ឆ្លើ​យ​តប​ទៅ​នឹ​ង​ស្ថា​ន​ភា​ពប្រែ​ប្រួ​លយ៉ា​ង​ឆា​ប់រ​ហ័​ស​នេះ​​។
 
បើតាមលោករដ្ឋមន្ត្រីសេដ្ឋកិច្ច​ បច្ចុប្បន្ន រដ្ឋាភិបាល​កំពុងដើ​រលើ​មា​គ៌ាដ៏​ស​មស្រ​​បមួ​យ​ តា​​​ម​​រ​យៈ​ការ​​ប​ន្ត​ដា​ក់​ចេញ​ ​និ​ងអ​នុវ​ត្តវិ​ធា​ន​កា​រអន្ត​រា​គ​មន៍​ ​ក៏ដូ​ច​ជា​គោល​ន​យោបា​យ​គាំ​ទ្រ​ផ្សេ​ង​ៗយ៉ា​ង​ហ្មត់​ច​ត់​ ដើម្បី​កា​ត់​ប​​ន្ថ​យ​ផល​ប៉ះ​ពា​ល់​ ដែល​​ប​ន្ស​ល់ពី​វិ​ប​ត្តិ​ជំងឺ​​កូ​វីដ​-១​៩​​ ​ក៏​ដូច​ជា​ហានិ​ភ័​យ​ ​និង​ប​ញ្ហា​នានា ដែល​បណ្តា​ល​មក​ពី​ភាព​មិ​ន​អំ​​ណោ​យ​ផ​ល​នៃក​ត្តា​ភូ​មិសា​ស្ត្រ​ន​​យោបា​យ​​។ 
លោកអូន ព័ន្ធមុនីរ័ត្ន បានអះអាងទៅកាន់ក្រុម​បេ​សក​ក​ម្ម ​A​r​ti​cle IV នៃមូ​លនិ​ធិរូ​បិ​យ​វត្ថុ​អន្ត​រ​ជាតិយ៉ាងដូច្នេះ៖ « រា​ជរ​ដ្ឋា​ភិ​បាល​ក៏​កំពុ​ង​ព​ង្រឹង​គោល​នយោ​បា​យ​សារ​​ពើព​ន្ធ ​ដោយ​​ពង្រឹ​ង​ប្រ​សិទ្ធ​ភា​​​ពថវិកា ដោ​យ​បន្ត​អនុ​វ​ត្ត​កៀ​រគ​រ​ចំ​ណូ​ល​ឱ្យ​ប្រ​សើរ​ឡើ​ង,​ ​ពង្រឹ​ង​វិ​ស័យ​ ​និ​ងប្រ​សិ​ទ្ធ​ភា​ពចំ​ណា​យ ​និ​ង​បន្ត​ភា​ពប្រុ​​ង​ប្រយ័​ត្ន​លើ​​កា​រគ្រ​ប់​គ្រ​ងបំ​ណុ​ល​»។​
 
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រូបថត៖MEF 

ក្នុងថ្ងៃជាមួយគ្នានេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​ទទួលបានពីការណែនាំមួយចំនួនពីលោក ​​ដេវី​ដ​ ហ្វឺ​​សឺ លើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានា ដើម្បីបន្តរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។ ការចុះផ្សាយរបស់ធនាគារជាតិ បានរៀបរាប់ថា លោក ​​ដេវី​ដ​ ហ្វឺ​​សឺ បានផ្ដល់អនុសាសន៍ដល់លោកស្រី ជា សិរី គឺពាក់ព័ន្ធនឹងនយោបាយរូបិយវត្ថុ និងម៉ាក្រូហិរញ្ញវត្ថុ ដែលក្នុងនោះមានធនាគារជាតិកំពុងអនុវត្តសព្វថ្ងៃ ខណៈអនុសាសន៍មួយចំនួនទៀត ត្រៀមដាក់អនុវត្តនាពេលខាងមុខ ដើម្បីបន្តគាំទ្រកំណើនសេដ្ឋកិច្ច រួមទាំងវឌ្ឍនភាពប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុប្រកបដោយស្ថិរភាព។ 
 
កន្លងមក IMF តែងតែផ្តល់នូវជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ​ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា។
 
រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជា​ទទួលបានទេសចរបរទេសចំនួន ៣ ០៣៧ ៣៤៤នាក់។ ចំនួននេះ កើនប្រមាណ៣០០ភាគរយ​ ខណៈទេសចរផ្ទៃក្នុងមានជាង១៣លាននាក់ កើនប្រមាណ ​៨០​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។​ របាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា  ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តកម្ពុជាច្រើនជាងគេ គឺជនជាតិថៃមានដល់ ១ ០២៨ ០២០នាក់។ បន្ទាប់មកជនជាតិវៀតណាម មានចំនួន ៨៧ ៦៦៩នាក់ និងចិន មាន ៥០ ៣៦៨នាក់។ កម្ពុជាទទួលបានទេសចរជនជាតិឡាវ ៣៣​៥១៣នាក់, កូរ៉េខាងត្បូង១៤ ៧៧២នាក់, អាម៉េរិក ១៣ ៨៥៥នាក់, ឥណ្ឌូណេស៊ី៨ ៩៣៤នាក់, បារាំង៨ ៧១១នាក់, ម៉ាឡេស៊ី៧ ៣០៩នាក់ និងអង់គ្លេស ៦ ៧៥៥នាក់។ 
 
ដំណាច់ឆ្នាំ២០២៣នេះ ក្រសួងរំពឹងថា កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់។ ចំនួននេះ​​ ស្របតាមចក្ខុវិស័យនៃកំណើនទេសចរអន្តរជាតិទស្សនាកម្ពុជា ដែលក្រសួងគ្រោងទទួលបាន៨លាននាក់ និងទេសចរផ្ទៃក្នុង ប្រមាណ១៦លាននាក់ ក្នុងឆ្នាំ២០២៨៕ 

Tag:
 ទេសចរណ៍
 
© រក្សាសិទ្ធិដោយ thmeythmey.com