ជាតិ
ឆ្នាំ២០២៤ កម្ពុជា-ចិន នឹងរៀបចំឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន
02, Nov 2023 , 5:20 pm        
រូបភាព
ជំនួបរវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១តុលា ឆ្នាំ២០២៣។ រូបពី ក្រសួងការបរទេស
ជំនួបរវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១តុលា ឆ្នាំ២០២៣។ រូបពី ក្រសួងការបរទេស
ភ្នំពេញ៖ តំណាងកម្ពុជា-ចិន ឯកភាពគ្នាប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជួបពិភាក្សា គ្នានៅទីស្ដីការក្រសួងការបរទេស ហើយបានប្ដេជ្ញាចិត្តឥតងាករេ លើកិច្ចព្រមព្រៀងនិងកុងសង់ស៊ីស ដែលធ្លាប់ឯកភាពគ្នានាពេលកន្លងមក។ ចំណុចនេះ ភាគីទាំងពីរ ផ្ដោតលើចំណុចសំខាន់៣ គឺកិច្ចសហប្រតិបត្តិត្បូងពេជ្រ ការបង្កើតច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។ 
 
ជាមួយគ្នាដែរ ក្នុងជំនួបរវាងតំណាង កម្ពុជា-ចិន ថ្ងៃទី៣១តុលា ពួកគេបានប្ដេជ្ញាផ្ដួចផ្ដើម ឱ្យសកម្មគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្វ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន» ដែលគ្រោងធ្វើនៅឆ្នាំ២០២៤ សម្រាប់ទាក់ទាញទេសចរចិន មកទស្សនាកម្ពុជាបន្ថែមទៀត។ 
 
បន្ថែមពីនេះ ភាគីទាំងពីរ បានជជែកផ្ដល់ប្ដូរយោបង់គ្នាពីបញ្ហាតំបន់ និងអន្តរជាតិរួមគ្នា ដែលជាប្រយោជន៍និងកង្វល់រួម ព្រមទាំងភាពជាដៃគូអាស៊ាន-ចិន និងសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន៕
 

Tag:
 កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com