ជាតិ
«ជណ្ដើរត្រី» តម្លៃជិត១០ម៉ឺនដុល្លារ នៅស្រុកក្រឡាញ់ ត្រូវបានដាក់ឱ្យប្រើប្រាស់​
03, Nov 2023 , 9:41 am        
រូបភាព
«ជណ្ដើរត្រី» មើលពីលើអាកាស ស្ថិតក្នុងភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបភាព BTV។
«ជណ្ដើរត្រី» មើលពីលើអាកាស ស្ថិតក្នុងភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបភាព BTV។
សៀមរាប៖ «ជណ្ដើរត្រី» តម្លៃជិត១០ម៉ឺនដុល្លារ ក្រោមជំនួយ​ហិរញ្ញវត្ថុ​របស់រដ្ឋាភិបាល​អូស្ត្រាលី ដែលមានទីតាំងនៅភូមិស្លែង ស្រុកក្រឡាញ់ ខេត្ត​សៀម​រាប ត្រូវបានដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ ដើម្បីជួយដល់​ការផ្លាស់ទីរបស់ត្រី។ ​«ជណ្ដើរ​ត្រី» ជាសំណង់ផ្លូវត្រីមួយ ដែល​អាច​ឱ្យ​​ត្រីហែលឆ្លងកាត់ទៅផ្នែកខាងលើនៃទំនប់ ហើយត្រី​​អាច​ផ្លាស់​ទី​ដោយសេរី និងការ​​ហែលទៅរកកន្លែងពងកូន។ ហេដ្ឋារចនាសម្ព័ន្ធមួយ​នេះ ជួយ​​កាត់​បន្ថយ​ផលប៉ះពាល់​បណ្ដាល​មកពីការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ ទៅលើ​ការផ្លាស់​ទី​​របស់ត្រី​។ ​



​«ជណ្ដើរត្រី» ត្រូវបានស្ថាបនាឡើង ក្នុងឆ្នាំ២០២២-២០២៣ ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បន្ត​របស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ។​ តំណាងរដ្ឋា​ភិបាលអូស្ត្រាលី ក្រសួងកសិកម្ម រដ្ឋបាលជលផល ​អាជ្ញាធរមូលដ្ឋាន និង​ពលរដ្ឋ បានបើកសម្ពោធជាផ្លូវការ សំណង់នេះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com