ជាតិ
អត្ថបទពាណិជ្ជកម្ម
សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ដើម្បីការអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា
06, Nov 2023 , 8:59 am        
រូបភាព
វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។ សិក្ខាសាលានេះ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣។
 
សម្រាប់ការចែករំលែកចំណេះដឹងពីអាជីវកម្ម គឺមានប្រធានបទចំនួន ១០ និងវាគ្មិនចំនួន ១០ រូប  បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ លើប្រធានបទមួយចំនួនដូចជា អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មចំណីអាហារ និងទីផ្សារជាដើម។
 

លោក Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ
 
លោក Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងប្រមូលផ្ដុំព័ត៌មានទីផ្សារ និងចែករំលែកចំណេះដឹងក្នុងការអនុវត្តល្អបំផុតដល់បុគ្គលិកសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា»។ 
 
លោក Poohrich ថ្លែងបន្ថែមថា៖ «គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន និងធនធានមនុស្ស។ អាជីវកម្មដែលទទួលបានព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ លើសពីនេះ បុគ្គលិក (ធនធានមនុស្ស) ដែលអាចបំប្លែងព័ត៌មានទៅជាចំណេះដឹង និងចេញជាសកម្មភាព គឺជាអ្នកជោគជ័យដ៏ពិតប្រាកដ»។ 
 
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា៖ «ការធ្វើទីផ្សារគឺដើម្បីស្វែងរកតម្រូវការរបស់អតិថិជន និងដោះស្រាយបញ្ហាសម្រាប់ពួកគាត់។ អ្នកដែលអាចបំពេញតម្រូវការអតិថិជនបានច្រើនជាងគេ អ្នកនោះគឺជាអ្នកជោគជ័យ»។
 
លោក Wittaya បន្ថែមថា «កសិករ និងអតិថិជននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរ។ វាចាំបាច់ណាស់ក្នុងការយល់ដឹងពីគោលបំណង ឬបញ្ហារបស់ពួកគេ បន្ទាប់មកប្រើបច្ចេកវិទ្យា និងចំណេះដឹង ដើម្បីជួយអាជីវកម្មពួកគេឱ្យរីកចម្រើន»។ 
 
សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ ធ្វើជាវាគ្មិនកិត្តិយស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។  វគ្គសិក្ខសាលានេះមានគោលបំណងស្វែងរកឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។
 

ពីឆ្វេងទៅស្តាំ ៖ ឯកអគ្គរាជទូតថៃ លោក Cherdkiat Atthakor, លោក ស៊ាង សុខលីម, លោក  វ៉ា រុតសាន និងលោក Wittaya Kreangkriwit
 
ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Cherdkiat Atthakor បានមានប្រសាសន៍ថា ៖«កសិកម្ម និងចំណីអាហារដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានមោទកភាពក្នុងនាមជាក្រុមហ៊ុនថៃដំបូងគេដែលបានគាំទ្រ និងផ្តល់ចំណេះដឹងដល់កសិករកម្ពុជា ផ្តល់ការងារដែលមានស្ថិរភាព និងប្រាក់ចំណូលសមរម្យ។ លើសពីនេះ ស៊ី.ភី. ក៏បានផលិតនូវផលិតផលចំណីអាហារ ដែលមានអនាម័យជាមួយនឹងសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា»។ 
 
លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើបទបង្ហាញថា៖ « យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយគាំទ្រក្នុងអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជា ឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗចំនួន ៤ គឺ៖(១) តួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម (GDAHP), (២) គោលនយោបាយគាំទ្រសម្រាប់ការអភិវឌ្ឍអនុវិស័យ ស.ផ.ស, (៣) សមិទ្ធផលអនុវិស័យ ស.ផ.ស ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហាប្រឈម និងកាលានុវត្តភាពក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិតកម្ម និងសុខភាពសត្វ»។
 
លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ « ច្បាប់វិនិយោគរបស់កម្ពុជាផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ ទាក់ទងទៅនឹងសេដ្ឋកិច្ចបើកចំហ ការលើកទឹកចិត្តវិនិយោគ និងការលើកទឹកចិត្តពិសេស។ កត្តាទាំងនេះ ដែលមានភាពទាក់ទាញ និងគួរឱ្យទុកចិត្តសម្រាប់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានធានាដោយស្មើភាពគ្នា មិនថាវិនិយោគិនបរទេស ឬក្នុងស្រុក។
 

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងវាគ្មិនកិត្តិយសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ
 
លោក Nirawat Rangseekanjana អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅក្រុងភ្នំពេញ បាន ចង្អុលបង្ហាញថា «កង្វល់សំខាន់ៗចំនួន ៣ ដែលជាបទប្បញ្ញត្តិថ្មីបំផុតសម្រាប់ការធ្វើអាជីវកម្មក្នុងឆ្នាំ២០២៤ នៅកម្ពុជាគឺ (១) ច្បាប់ពន្ធដារ, (២) ច្បាប់ប្រកួតប្រជែង និងច្បាប់ការពារអ្នកប្រើប្រាស់, (៣) ច្បាប់កម្មសិទ្ធិបញ្ញា។
 
នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានោះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី បានផ្តល់វិញ្ញាបនបត្រ និង វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន និងបានជូនពរអ្នកចូលរួមទាំងអស់ឱ្យអភិវឌ្ឍន៍អាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហាររបស់ពួកគេនៅកម្ពុជាទទួលបានជោគជ័យ៕
 

QR Code Facebook CP Cambodia
 

QR Code Website CP Cambodia 

 
QR Code Youtube CP Cambodia
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com