កីឡាជាតិ
ជាតិ
សង្គមជាតិ
សាលាទាហាន ប្រកាសឱ្យយោធានិងមាហាជនទូទៅ ចូលប្រកួតកីឡាកងយោធពលខេមរភូមិន្ទ
03, Nov 2023 , 6:59 pm        
រូបភាព
សភាអាម៉េរិកអនុម័តជំនួយ១៤,៥ពាន់លានដុល្លារឱ្យអុីស្រាអែល តែលោក បៃឌិន ថា នឹងវ៉េតូចោលព្រោះតិចជាងការស្នើ
សភាអាម៉េរិកអនុម័តជំនួយ១៤,៥ពាន់លានដុល្លារឱ្យអុីស្រាអែល តែលោក បៃឌិន ថា នឹងវ៉េតូចោលព្រោះតិចជាងការស្នើ
ភ្នំពេញ៖ សាលានាយទាហានសកម្ម ប្រកាសឱ្យស្ថាប័ន អង្គភាព យោធា-ស៊ីវិល សិស្សនិស្សិត និងមហាជនទូទៅ ចូលរួមប្រកួតប្រជែងកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧ មករា។ នេះបើតាមការជូនដំណឹងរបស់សាលានាយទាហានសកម្ម។

 
ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នឹងធ្វើឡើងនៅថ្ងៃទី៧ មករា ដែលមានវិញ្ញាសាប្រកួតចំនួន៧។ វិញ្ញាសាទី១ រត់ប្រដាប់អាវុធ ចម្ងាយ៧គីឡូម៉ែត្រ, ទី២ រត់សែងហ្វ្រង់ការ ទម្ងន់៥០គីឡូក្រាមចម្ងាយ៤គីឡូម៉ែត្រ, ទី៣ រត់ឆ្លងកាត់ឧបសគ្គ, ទី៤ បាញ់អាវុធ AK47  និងចោលគ្រាប់បែក(សម្រាប់ស្ថាប័យោធាប៉ុណ្ណោះ), ទី៥ រុញ អូស ទាញ រថយន្តដឹកស្បៀង ទម្ងន់៧តោន ចម្ងាយ៧០០ម៉ែត្រ, ទី៦ ហែលទឹក ចម្ងាយ២០០ម៉ែត្រ និងទី៧ ក្បាច់គុន កងយោធពលខេមរភូមិន្ទ។ 
 
ដូច្នេះ កងកម្លាំងគ្រប់ស្ថានប័ន និងមហាជនទូទៅ អាចដាក់ពាក្យប្រកួតបានទាំងផ្នែកបុរស និងផ្នែកនារី។ ជាមួយគ្នាដែរ ស្ថាប័ន អង្គភាព ដែលមានបំណងចង់ចូលរួម អាចចូលរួមជាក្រុម ត្រូវកំណត់ក្នុងមួយក្រុម មាន១២នាក់។ 
 
សូមជម្រាបថា មហាជនអាចដាក់ពាក្យចូលរួមប្រកួតបានចាប់ពីថ្ងៃទី១វិច្ឆិកា ដល់១៥ ធ្នូ ហើយអាចទៅហ្វឹកហាត់សាកល្បងនៅសាលានាយទាហានសកម្មបានផងដែរ៕ 
 

Tag:
 ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com