កីឡាជាតិ
ជាតិ
Dave Leduc ដោះស្បែកជើង ដើរទស្សនាប្រាសាទអង្គរ
06, Nov 2023 , 3:38 pm        
រូបភាព
ជាង១០ម៉ោងក្រោយចុះពីលើសង្វៀន កីឡាករ Dave Leduc បានទៅដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី ៦ ខែវិច្ឆិកានេះ។ អ្នកប្រដាល់គុន Lethwei មីយ៉ាន់ម៉ា ដែលបានដោះស្បែកជើង​ អំឡុងពេលដើរទស្សនាប្រសាទ គ្រោងស្នាក់នៅទឹកដីសៀមរាប រយៈពេល២ថ្ងៃ និងគ្រោងថតឯកសារខ្លីពីប្រាសាទអង្គរដើម្បីផ្សាយទៅកាន់ពិភពលោកផងដែរ។

 
កីឡាករ Dave Leduc ស្មើ កីឡាករកម្ពុជា ព្រំ សំណាង ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រឹត្តិការណ៍ សេនាគុនខ្មែរពិភពលោកនៅយប់ថ្ងៃទី៥ ខែវិច្ឆិកា។ ក្រោយបញ្ចប់ការប្រកួត ដែលប្រើលក្ខខណ្ឌ មួយទឹក ៩នាទី (Masfight) បានបញ្ចប់នៅម៉ោងជិត១២យប់ កីឡាករប្រដាល់មីយ៉ាន់ម៉ា ដើមកំណើតកាណាដា បានឡើងឧទ្ធម្ភាគចក្រពីភ្នំពេញទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកាតែម្តង។ 
 
នៅពេលចូលទៅដល់ប្រាសាទអង្គរវត្ត នៅរសៀថ្ងៃដដែល Dave Leduc បានដោះស្បែកជើង ដើរទស្សនាប្រាសាទ។ រូបមួយសន្លឹកបង្ហាញពីការដោះស្បែកជើងរបស់ Leduc ដែលបានផ្សាយលើផេកហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ទទួលបានការចុចចូលចិត្ត (Like) និងចែករំលែក (share) ច្រើនលើសលុប។
 

បើតាមការអះអាងរបស់លោក គឹម ស្រ៊ុនកុសល ដែលគេស្គាល់ថា Tommy Kim ក្នុងកិច្ចសម្ភាសមួយក្រោយចប់ប្រកួតសេនាគុនខ្មែរពិភពលោក Dave Leduc មានគម្រោងស្នាក់នៅទឹកដីអង្គររយៈពេល២ថ្ងៃ និងគ្រោងថតឯកសារខ្លីអំពីប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក៕
 

Tag:
 Dave Leduc
© រក្សាសិទ្ធិដោយ thmeythmey.com