ជាតិ
បុណ្យអុំទូក
នៅមុខវាំង នឹងមានវេទិកាកិត្តិយសសម្រាប់ទេសចរបរទេស ទស្សនាការប្រណាំងទូក«ង» 
រូបតំណាង៖ ប្រទីបដែលត្រូវបានក្រុមការងារកំពុងដំឡើង សម្រាប់ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែពីថ្ងៃទី២៦ដល់ ២៨វិច្ឆិកា
×![]()
ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាកិត្តិយសមួយនៅមុខព្រះបរមរាជវាំងសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីទស្សនាការប្រណាំងទូក«ង» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ពីថ្ងៃទី២៦ដល់២៨វិច្ឆិកា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
ក្នុងវេទិកានេះ ក្រសួងទេសចរណ៍ ក៏មានការផ្តល់ភេសជ្ជៈ និងឧបករណ៍បកប្រែប្រដេញ ជាភាសាអង់គ្លេស បារាំង និងចិន ដោយឥតគិតថ្លៃ សម្រាប់ទេសចរបរទេសថែមទៀត។ លើសពីនេះ ក្នុងវេទិកានេះ ក៏មានការបំពាក់ទូរទស្សន៍ សម្រាប់ទេសចរអន្តរជាតិទស្សនាពីការប្រណាំងទូក បណ្តែតប្រទីប និងការផ្សព្វផ្សាយពីតំបន់គោលដៅសក្កានុពលចរណ៍ផ្សេងៗ ផងដែរ។
ជុំវិញនៃព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍បានប្រាប់ដល់ទីភ្នាក់ងារទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៩ខែនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសបរទេសជិត៤លាននាក់។ ចំនួននេះកើនជាង ២០០ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយក្នុងនោះជិត ៧០ ភាគរយមកពីប្រទេសជាប់ព្រំដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com