ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែឈើនេះ នឹងជួយទប់ជាតិស្ករអ្នកកើតទឹកនោមផ្អែមបានល្អ
07, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយទប់ជាតិស្ករក្នុងរាងកាយរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ?

 
ក្នុងផ្លែត្របែកមានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលក្ខណៈនឹងនរបាន ដោយមិនងាយឡើងខ្ពស់នោះទេ។ ដូចនេះ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្លែឈើមួយប្រភេទនេះបាន។
 
ក្នុងផ្លែប៉ោមមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ណាស់ ថែមទាំងមានផ្ទុកសារធាតុសរសៃ ដែលអាចជួយឲ្យជាតិស្ករមានលំនឹង ហើយក៏ការពារមិនឲ្យឡើងខ្ពស់ផងដែរ។ ជាពិសេស វាក៏អាចជួយការពារមិនឲ្យអ្នកលើសជាតិខ្លាញ់បានទៀតផង។
 
ក្នុងគ្រាប់ឈូក ក៏មានផ្ទុកសារធាតុដែលជួយដល់រាងកាយរបស់អ្នកបានច្រើនផងដែរ ដោយអាចជួយបញ្ចុះជាតិស្ករបាន។ ដូចនេះ វាស័ក្តិសមសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com