ជាតិ
បុរសដែលគិតពីគុណភាពជាចម្បងចំពោះផលិតផលពីដើមត្នោត…
18, Jan 2024 , 10:59 am        
រូបភាព
 លោក ហៃ លីអ៊ាង ស្ថាបនិកសហគ្រាស Confirel
លោក ហៃ លីអ៊ាង ស្ថាបនិកសហគ្រាស Confirel
ភ្នំពេញ៖ កាលពី២២ឆ្នាំមុន លោក ហៃ លីអ៊ាង បានបង្កើតសហគ្រាស Confirel (ខនហ្វីរេល)ដែលជាសហគ្រាសខ្មែរដំបូងគេដែលបាន​ផលិត​ផលិត​ផលចេញ​ពីដើម​ត្នោត, ពីផ្លែស្វាយ, ពីត្រីប្រហុក, ម្រេច… នៅក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា។ ក្នុងរយៈពេលជាង​២០ឆ្នាំកន្លងមកនេះ សហគ្រាស Confirel (ខនហ្វីរេល) បាន​ផលិតផលិតផលចេញពីដើមត្នោតបាន​ជាង​៣០មុខ ក្នុងនោះ មានដូចជា ស្រាទឹក​ត្នោត ស្ករត្នោត ទឹកខ្មេះ…។



ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម សូម​អញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក លោក ហៃ លីអ៊ាង ស្ថាបនិកសហគ្រាស Confirel ដូចតទៅ៖



ក្រៅពីនេះ សហគ្រាស Confirel បាន​ផលិត​ផលិត​ផលចេញពីផ្លែម្រេច និងផ្លែស្វាយ​ជាច្រើនមុខផ្សេងទៀត។ រាល់គុណ​ភាព​ផលិត​ផលរបស់សហគ្រាស Confirel ត្រូវ​បានទទួលស្គាល់​ដោយ​មន្ទី​ពិសោធន៍​នៃសហភាពអឺរ៉ុប​។ បច្ចុប្បន្ន ផលិត​ផល​របស់​សហគ្រាស Confirel ត្រូវបានដាក់​លក់នៅ​លើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវបាននាំចេញទៅ​ទីផ្សារ​បរទេស។ 
 
 
 

Tag:
 ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com