ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការ
07, Nov 2023 , 2:59 pm        
រូបភាព
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ។

ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា និងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូ Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគោលគំនិត “THE TIMELESS TRENDSETTER” ឆ្លុះបញ្ចាំងស្ទាយបែបប្លែក ដែលមិនចេះរីងស្ងួត តែងតែឈានមុខ និងលេចធ្លោរគ្រប់ទិសទី ស៊ីដាច់គេរាល់យុគសម័យស៊ីវីល័យ ជាមួយស្កូពីស៊េរីថ្មី ប្រភេទ PRESTIGE និង CLUB12 កាន់តែឡូយឆាយ ធ្វើឲ្យអ្នកកាន់តែស៊ីវិល័យ ល្អឯក និងឈានមុខគេក្នុងនាមជាអ្នកបង្កើតស្ទាយថ្មីឥតដែនកំណត់។



លោក ណាអូអាគិ  អុីស៊ិកាវា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីបញ្ហាកន្លងមកកើតឡើងចំពោះអតិថិជនជាវម៉ូតូ SCOOPY ពីហាងលក់ម៉ូតូ ដែលមិនមែនចេញពីសាខាផ្លូវការរបស់ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា បានជួបប្រទះនូវបញ្ហាគុណភាពជាច្រើន លោកបានស្នើឲ្យអតិថិន សូមអញ្ជើញទៅជាវពីហាងដែលជាសាខាពិតប្រាកដរបស់ក្រុមហ៊ុន អិន ស៊ី អិច»។




 
ដើម្បីធានាថារាល់អតិថិជនរបស់យើងទទួលបានផលិតផល NCX Honda “ពិត” និង “គុណភាព” ល្អឥតខ្ចោះនោះ អតិថិជនរបស់យើងអាចស្វែងរកចំណុចសំខាន់ៗទាំងនេះនៅលើ Honda SCOOPY របស់យើងដូចជា៖
● មានស្លាកសញ្ញា NCX នៅលើម៉ូតូ
● មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដារសុវត្ថិភាពកម្ពុជា
● បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមស្តង់ដារសុវត្ថិភាពកម្ពុជា។
● ម៉ាស៊ីនមានពណ៌ទឹកប្រាក់
● ការធានាជាផ្លូវការរយៈពេល ២ ឆ្នាំ ឬ ២៤,០០០ គីឡូម៉ែត្រដោយ N.C.X. ហុងដា
សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច។



សម្រាប់អតិថិជន ដែលពេញនិយមនូវម៉ូតូអូតូ បែបស៊ីវិល័យ បែបប្រណិត Honda SCOOPY ស៊េរីថ្មីគឺតែងតែជាជម្រើសស័ក្កិសមឥតខ្ចោះ។ Honda SCOOPY រចនាថ្មី រួមបញ្ចូលគ្នារវាងសរសៃមាសរាងអក្សរ S ដ៏ល្អឯក បង្កប់ដោយផ្ទៃចំណិតពេជ្រវិញបែប PARANOMIC ឆ្លុះបញ្ចាំងពីភាពស៊ីវិល័យនៃប្រណីតភាពឥតដែនកំណត់ និងរចនាសម្រាប់តែ ប្រទេសកម្ពុជាប៉ុណ្ណោះ។



ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មី ដ៏ល្វត់ល្វន់មើលមិនចេះជិនណាយរចនាឡើងបែបអត្តសញ្ញាណរបស់ CLUB12  ដែលបង្ហាញពីភាពឡូយឆាយបែបឥតដែនកំណត់ ស័ក្តិសម និងទំនើបស៊ីវិល័យទាក់ទាញគ្រប់ក្រសែភ្នែកលើដងវិថី។ បំពាក់ជាមួយ Honda Smart Key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។


គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី។


សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៧​ពណ៌សម្រាប់ជ្រើសរើស​ ដែល Scoopy PRESTIGE មានជម្រើស ៣ ពណ៌ដូចជា ពណ៌ស, ពណ៌ខ្មៅ និងពណ៌ក្រហម។ ចំណែក Scoopy Club12 មាន ៤ ពណ៌មានដូចជា ពណ៌ស ពណ៌ខៀវ ពណ៌ក្រហម​ និងពណ៌ខ្មៅ។
 


លោកអ្នកក៏អាចទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com