ជាតិ
ពន្យល់ពាក្យ
«ឆែក», «ឆែកឆេរ», «ឆៀក» មានន័យថា ពិនិត្យមើល ត្រួតត្រាមើល 
×![]()
«ឆែកឆេរ» និង «ឆៀក» បានក្លាយជាពាក្យដែលប្រើប្រាស់ជាទួទៅក្នុងភាសាខ្មែរ ដោយជំនួសឱ្យ ពិនិត្យមើល ត្រួតត្រាមើល។ ពាក្យទាំងនេះ ក៏មានការពន្យល់ក្នុងវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ។
«ឆែក» មានន័យថា សួររក, ពិនិត្យមើល, ត្រួតត្រាមើលឱ្យដឹង ជាពាក្យប្រើកាត់ពី ឆែកឆេរ : ប៉ូលិសឆែកកាត, គយឆែកទំនិញ។ «ឆែកឆេរ» ក្លាយមកពីភាសាបារាំង Chercher (ស៊ែរសេរ) ដែលមានន័យថា «រក»។
តាមវចនុក្រមខ្មែរ២០២២ ដែលធ្វើបច្ចុប្បន្នកម្មពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជជួន ណាត «ឆែកឆេរ» គឺ សួររក, ពិនិត្យមើល, ត្រួតត្រាមើលឱ្យដឹង; ច្រើនប្រើកាត់ពាក់កណ្ដាលពាក្យថា ឆែក ឬ ឆេរ; ប្រើពាក្យ ឆៀក ជាជំនួសក៏មាន : ទៅផ្សារត្រូវយកកាតទៅផង ក្រែងប្រទះប៉ូលិសឆែកឆេរ; ប៉ូលិសឆែកកាត, មេគយឆេរថ្នាំ; ប៉ូលិសឆៀកកាត។
វចនានុក្រមតម្រូវឱ្យមើលពាក្យ «ឆៀក» បន្ថែមផង។ «ឆៀក» ជាពាក្យកម្ចីពីភាសាយួន ដែលមានន័យថា ពិនិត្យមើល, ត្រួតត្រាមើល, ឱ្យដឹងថារបស់នោះត្រឹមត្រូវតាមបញ្ញត្តិឬទេ : ឆៀករថយន្ត, យករទេះទៅឆៀក៕
© រក្សាសិទ្ធិដោយ thmeythmey.com