ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មានផ្ទៃពោះ៣ខែដំបូង អ្នកម្តាយមិនគួរទៅកន្លែង៣នេះទេ ព្រោះគ្រោះថ្នាក់ណាស់
09, Nov 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែង៣ដែលអ្នកម្តាយមិនគួរទៅក្នុងពេលមានផ្ទៃពោះ៣ខែដំបូង។ តើមានកន្លែងណាខ្លះទៅ?

  • អ្នកម្តាយមិនគួរទៅត្រាំទឹកក្តៅនោះទេ ព្រោះក្នុងពេល៣ខែដំបូងនៃការពរពោះ កូនក្នុងផ្ទៃកំពុងតែផ្គុំជារូបរាង។ ប្រសិនជាអ្នកម្តាយតែងត្រាំក្នុងទឹកក្តៅ នឹងធ្វើឲ្យរូបរាងរបស់កូនផ្គុំខុស។ ជាហេតុដែលធ្វើឲ្យកូនកើតមកមិនគ្រប់រូបរាងឡើយ។
  • អ្នកម្តាយមិនគួរទៅកន្លែងដែលមានផ្សែងបារីឡើយ ព្រោះក្រោយពេលដែលអ្នកស្រូបយកផ្សែងបារីទាំងនោះចូលក្នុងរាងកាយ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសពីចេញចូលកន្លែងដែលមានផ្សែងបារីច្រើន ទើបអាចការពារកូនក្នុងផ្ទៃបានយ៉ាងល្អ។
  • ប្រសិនជាមិនចាំបាច់ អ្នកម្តាយមិនគួរទៅឆ្លុះX-ray ឡើយ ព្រោះកូនខ្លាចពន្លឺនឹងណាស់។ ជាពិសេស កន្លែង ឬបន្ទប់ដែលទើបតែលាបថ្នាំរួច អ្នកម្តាយក៏មិនគួរនៅក្នុងនោះយូរដែរ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ជាខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែចៀសពីកន្លែង៣ខាងលើនេះ ទើបអាចការពារសុខភាពកូនក្នុងផ្ទៃបានយ៉ាងល្អ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com