ជាតិ
យ៉ាងតិចទណ្ឌិត ៥០០នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស នាឱកាសអុំទូក
09, Nov 2023 , 4:24 pm        
រូបភាព
អ្នកគាំទ្រម្នាក់ ត្រូវហាមឃាត់ពីសកម្មភាពបាល់ទាត់ ៣ឆ្នាំ ដោយសាររើសអើងជាតិសាសន៍លើ Son
អ្នកគាំទ្រម្នាក់ ត្រូវហាមឃាត់ពីសកម្មភាពបាល់ទាត់ ៣ឆ្នាំ ដោយសាររើសអើងជាតិសាសន៍លើ Son
ភ្នំពេញ៖ ទណ្ឌិត៩០២នាក់ នៅមណ្ឌលអប់រំកែប្រែចំនួន៤ និងពន្ធនាគាររាជធានី-ខេត្តចំនួន២៣ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អំឡុងពេលបុណ្យអុំទូក។

 
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ថា ក្នុងចំណោមទណ្ឌិត៩០២នាក់ មាន៦០ភាគរយ ត្រូវបានគណៈកម្មការសម្រេចជ្រើសរើសយក ឱ្យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យបន្ត។ 
 
ក្រោយពីសម្ដេច ហ៊ុន ម៉ាណែត ពិនិត្យរួច បញ្ជីឈ្មោះទាំងនោះ នឹងទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីស្នើសុំព្រះរាជទានផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត នៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។ 
 
ទន្ទឹមនឹងនេះ គណៈកម្មការជាតិ ក៏មិនពិនិត្យពិចារណាទេ ចំពោះទណ្ឌិត ដែលបានប្រព្រឹត្តអំពើ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ និងករណីរំលោភជាដើម៕ 
 

Tag:
 ទណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com