ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ទូក ង សារាយតេជោសែនជ័យ ស្ថិតក្នុងវត្តពិជ័យរង្សី មានអាយុកាល៧៥ឆ្នាំ
27, Nov 2023 , 7:59 am        
រូបភាព
កណ្តាល៖ ទូក ង សារាយតេជោសែនជ័យ ស្ថិតក្នុងវត្តពិជ័យរង្សី មានប្រវត្តិចូលរួម ប្រណាំងនៅក្នុងសម័យសង្គមរាស្ត្រនិយម និងមានអាយុប្រមាណ៧៥ឆ្នាំហើយ។ នេះបើ តាម លោក សាន់ សុខហៀង ដែលជាស្ថាបិកទូក ង សារាយតេជោសែនជ័យ បញ្ជាក់ប្រាប់ សារព័ត៌មានឌីជីថលថ្មីៗ។

 
តាម លោក សាន់ សុខហៀង ឱ្យដឹងទៀតថាមុនប្រែឈ្មោះមកជា «សារាយតេជោសែនជ័យ» ដូចបច្ចុប្បន្នទូក ង មួយគ្រឿងនេះ ត្រូវបានអ្នកស្រុកប្រើប្រាស់ ជាមធ្យោបាយដឹកស្មៅគោ កាលពីជំនាន់ឆ្នាំ ១៩៤៨។ ក្រោយសង្គ្រាមលោកលើកទីពីរ ទូក ង មួយនេះ ត្រូវបានប្រសិទ្ធនាមឈ្នោះថា សារាយអណ្តែត នឹងយកចូលរួមប្រឡងប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក នៅក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ ១៩៥៣។ បន្ទាប់មកទូក ង មួយគ្រៀងនេះត្រូវបានជួសជុលជាបន្តបន្ទាប់ នឹងបានកែប្រែឈ្មោះពី «សារាយអណ្តែត» ទៅជា «សារាយផុត» អំឡុងសម័យសាធារណរដ្ឋកម្ពុជា ហើយនៅសម័យកាលក្រោយបន្ទាប់មកទៀតក៏បានប្តូរទៅជាឈ្មោះ សារាយសែនជ័យ និង ឈ្មោះ សារាយតេជោសែនជ័យ ចុងក្រោយ ត្រូវបានប្រសិទ្ធនាមឡើងក្នុងឆ្នាំ ២០១២ និង ចាប់ផ្តើមចូលប្រណាំងថ្នាក់ជាតិតាំងពីឆ្នាំ ២០១៤។
 
លោក សាន់ សុខហៀង ដែលជាស្ថាបិនទូក ង សារាយតេជោសែនជ័យ ក៏បានរៀបរាប់អំពីប្រវត្តិនៃឈ្មោះរបស់ទូក ង ដែលហៅថា «សារាយ» ជាឈ្មោះធ្លាប់កើតមានតាំងពីសម័យបុរាណកាល គឺចាប់តាំងពីសម័យរាជ ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ឬស្តេចកន មកម្ល៉េះ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ជា យូគៀង នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សាន់ សុខហៀង ដូចតទៅ៖ 
 

Tag:
 ទូក ង
  សាន់ សុខហៀង
  វត្តពិជ័យរង្សី
© រក្សាសិទ្ធិដោយ thmeythmey.com