ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
តើម្រេចខ្មៅមានគុណប្រយោជន៍អ្វីខ្លះដល់សុខភាព? 
×![]()
ម្រេចខ្មៅ មានរសជាតិហឹរមុត ដែលចូលរួមជាមួយមុខម្ហូបជាច្រើន។ វា ត្រូវបានគេស្គាល់ថាជាស្តេចនៃគ្រឿងទេស ដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

តើម្រេចខ្មៅមានគុណប្រយោជន៍អ្វីខ្លះដល់សុខភាព?
ការពារជំងឺមហារីកគ្រប់ប្រភេទ៖ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A និង carotenoids ដែលជួយក្នុងការព្យាបាលជំងឺមហារីក និងជំងឺផ្សេងទៀត។
ល្អសម្រាប់ការរំលាយអាហារ៖ ម្រេចខ្មៅជួយក្នុងការរំលាយអាហារឲ្យបានល្អ ហើយនៅពេលដែលយើងបរិភោគម្រេចឆៅ វាទៅជួយក្នុងការបំបែកពពួកប្រូតេអ៊ីន។
ការពារការទល់លាមក៖ ប្រសិនបើអ្នកមានការបន្ទោបង់តិចជាងបីដងក្នុងមួយសប្តាហ៍ នោះអ្នកអាចនឹងទទួលរងនូវការទល់លាមក។ បញ្ហានេះអាចដោះស្រាយបានដោយការបន្ថែមម្រេចមួយចំនួនទៅក្នុងអាហាររបស់អ្នកជារៀងរាល់ថ្ងៃ។
ជំនួយក្នុងការសម្រកទម្ងន់៖ ជួយឲ្យអ្នកស្រកទម្ងន់ ដោយអ្នកអាចបន្ថែមទៅក្នុងតែបៃតង និងទទួលទានពីរទៅបីដងក្នុងមួយថ្ងៃ។ វាសម្បូរទៅដោយសារធាតុ Phytonutrients ដែលជួយបំបែកជាតិខ្លាញ់ដែលលើស។
ព្យាបាលជំងឺធ្លាក់ទឹកចិត្ត៖ ម្រេចខ្មៅឆៅអាចត្រូវបានផ្តល់ឲ្យអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តដើម្បីទំពារ ក្នុងគោលបំណងផ្លាស់ប្តូរអារម្មណ៍របស់មនុស្ស។
បន្សាបជាតិពុលក្នុងខ្លួន៖ វាជួយឲ្យអ្នកបែកញើស និងនោមបានច្រើន ដែលជាការជួយអ្នកក្នុងការបញ្ចេញជាតិពុលទាំងអស់ចេញពីរាងកាយ។ ការបែកញើស និងនោមជាប់ជាសញ្ញាល្អបង្ហាញថា រាងកាយរបស់អ្នកដំណើរការបានល្អ។
ប្រភព៖

សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
© រក្សាសិទ្ធិដោយ thmeythmey.com