ជាតិ
ពន្យល់ពាក្យ
«រំលស់», «រម្លស់» មានន័យថា ធ្វើឱ្យរលស់ 
×![]()
រំលួស? រម្លួស? រំលោះ? រម្លោះ? ពាក្យទាំងនេះ មិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជជួន ណាត ក៏ដូចជាវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ឡើយ។ ពាក្យដែលត្រឹមត្រូវនោះ គឺ «រំលស់» និង «រម្លស់» ដែលមានន័យថា ធ្វើឱ្យរលស់។ ទិញផ្ទះ, ទិញដី ដោយបង់រំលោះ។
«រំលស់» ឬ «រម្លស់» ជាកិរិយាសព្ទ មានន័យថា ធ្វើឱ្យរលស់, ឱ្យថយចំនួន : រម្លស់ទ្រព្យ, រំលស់ទុក្ខ។
រីឯ «រលស់» វិញ គឺ ថយចំនួនតិចចុះ, នៅមានតិចជាងចំនួនដើម : ប្រាក់រលស់ពីក្នុងថង់, មនុស្សចេញរលស់ពីទីប្រជុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com