ជាតិ
សង្គមជាតិ
លោក វ៉ី សំណាង៖ សមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ ដែលបាញ់កាំភ្លើងនៅគិរីរម្យបានហើយ 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
×![]()
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អះអាងថា សមត្ថកិច្ច កំណត់មុខសញ្ញាជនសង្ស័យ ដែលបាញ់កាំភ្លើងជាង២០០គ្រាប់ នៅតំបន់រមណីយដ្ឋានទេសចរណ៍ គិរីរម្យ បានហើយ ។
ថ្មីៗនេះ ក្នុងបណ្ដាញសង្គម បានចែកចាយបន្តគ្នាពីករណីមន្ត្រីនគរបាលមួយក្រុមបាន បាញ់គ្រាប់កាំភ្លើងជាង២០០គ្រាប់ នៅចំណុចផ្ទះលំហែ ស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ក្នុងតំបន់រមណីយដ្ឋានគិរីរម្យ កាលពីយប់ថ្ងៃទី១១វិច្ឆិកា។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ លោក វ៉ី សំណាង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១៤ វិច្ឆិកាថា គ្រាប់កាំភ្លើងដែលបាញ់នោះ មានប្រភេទកាំភ្លើងខ្លី និងគ្រាប់AKជាដើម។
ករណីបាញ់កាំភ្លើងយ៉ាងអនាធិបតេយ្យនេះ អភិបាលខេត្ត បានឱ្យដឹងថា ក្រុមជនបង្កហេតុទាំងនោះ មានគ្នីគ្នាច្រើននាក់។ យ៉ាងណាមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ។
«យើងទុកឱ្យក្រុមការងារជំនាញធ្វើការបន្តទៀត លើជនសង្ស័យដែលបានកំណត់មុខសញ្ញា ហើយយើងសុំមិនបង្ហាញឈ្មោះ តួនាទីឡើយ ដើម្បីឱ្យក្រុមការងារងាយស្រួលធ្វើការបន្ត»។ លោក វ៉ី សំណាង លើកឡើងបែបនេះ ហើយបន្ថែមថា សមត្ថកិច្ចនឹងដោះស្រាយបញ្ហានេះ តាមនីតិវិធីនៃច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com