ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យណាស់ ! ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល
15, Nov 2023 , 10:59 pm        
រូបភាព
ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ភាសា​អាង់​គ្លេ​ស​ហៅ​ថា ស្ដ្រូ​ក​(stroke) គឺជា​មូលហេតុ​ទូទៅ​ទី​៣ នៃ​មរណភាព​នៅ​ក្នុង​លោក​ខាងលិច ហើយ​វា​ក៏​បាន ឆក់​យក​ជីវិត ជនជាតិ​កម្ពុជា​យើង​ជា​ច្រើន​នាក់ ជា​រៀង​រាល់ ឆ្នាំ​ផង​ដែរ​។ វា​ជា​ស្ថានភាព សង្គ្រោះ បន្ទាន់ និង​តម្រូវ​អោយ​នាំ អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង រយៈពេល​បី​ម៉ោង​ដំបូង ចាប់ពី​ពេល​ដែល​ជំងឺ ដាច់​សរសៃឈាម នៅ​ក្នុង​ខួរក្បាល​នេះ​បាន​ចាប់ផ្ដើម​។

 
អ្វី​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល?
 
ជំងឺ​ដាច់​សរសៃឈាម​នៅ ក្នុង​ខួរក្បាល​នេះ​គឺជា ការ​កាត់​ផ្ដាច់​ការ ផ្គត់ផ្គង់​ឈាម​ភ្លាម​ៗ​ទៅ កាន់​ខួរក្បាល ដោយសារ ការ​ស្ទះ​សរសៃ ឈាម​ឬ​ក៏​ដោយសារ​ការ ធ្លាយ​សរសៃឈាម​ដែល ទៅ​ចិញ្ចឹម​ខួរក្បាល​។
 
វា​ច្រើន​កើត មាន​ចំពោះ​មនុស្ស​ចាស់ ដែល​មាន​វ័យ​លើស​ពី​៥៥​ឆ្នាំ​។ ប៉ុន្ដែ វា​មិនមែន​មាន​ន័យ​ថា មនុស្ស វ័យក្មេង​មិន​អាច ទទួល​រង គ្រោះថ្នាក់​សរសៃឈាម នៅ​ក្នុង​ខួរក្បាល​នោះ​ឡើយ​។ ក៏​ប៉ុន្ដែ​ក្នុង​ចំណោម​១០ ករណី មាន​៩ ករណី​ហើយ​ដែល មាន​អាយុ​លើស​ពី​៥៥​ឆ្នាំ ។ កាលណា​មនុស្ស​យើង កាន់តែ​ចាស់ យើង​នឹង​កាន់តែ​មាន ហានិភ័យ នាំ​អោយ​កើត​មាន ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​នេះ​។
 
ព័ត៌មាន​ដែល​ល្អ គឺថា​គ្រោះថ្នាក់​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​មួយ ចំនួន​ធំ​(៨០​ភាគរយ​)​អាច​នឹង ចៀសវាង​បាន ។ ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល កើតឡើង​នៅ​ពេល ណា​ដែល​មាន ការ​ផ្គត់ផ្គង់​ឈាម​មិន គ្រប់គ្រាន់ ទៅ​ឱ្យ​ខួរក្បាល ធ្វើ​ឱ្យ ជាលិកា​ខួរក្បាល ត្រូវ​ខូចខាត ឬ​បំផ្លាញ​ចោល​។
 
តើ​មាន​សញ្ញា អ្វី​ដែល​ធ្វើ អោយ​អ្នក​នឹក ដល់​ជំងឺ​ដាច់ សរសៃឈាម នៅ​ក្នុង​ខួរក្បាល?
 
ដោយ​យោង​ទៅ​តាម ចំណែក​របស់​ខួរក្បាល ដែល​បាន​រង​ការ​ប៉ះពាល់ វា​អាច​ធ្វើ ឱ្យ​មានការ បាត់បង់ ការ​និយាយ​ស្ដី ឬ​ចលនា​ភ្លាម​ៗ តែ​ម្ដង ស្លាប់​អវៈយវៈ ស្ពឹក​ស្រពន់ ព្រិល​ភ្នែក វង្វេងវង្វាន់ ធី​ង​ធោ​ង បាត់ស្មារតី ឬ​សន្លប់ ។ ជំងឺ​ដាច់​សរសៃ ឈាម​ក្នុង​ខួរក្បាល ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ខ្សោយ និង​ស្លាប់​មួយ​ចំហៀង ខ្លួន ប៉ះពាល់​ដល់​ដៃ និង​/​ឬ​ជើង និង​មុខមាត់​ផង​ដែរ ។ រោគ​សញ្ញា នេះ​អាច​មាន ជា​ច្រើន​ម៉ោង ឬ​បន្ដ​ជាប់​រហូត មួយ​ជីវិត អាស្រ័យ​ទៅ​តាម​សភាព ធ្ងន់ធ្ងរ​របស់​ជំងឺ​។ វា​អាច​មាន​គ្រោះថ្នាក់ ដាច់​សរសៃឈាម​ក្នុង ខួរក្បាល​តិចតួច ដែល គេ​មិន​បាន ចាប់អារម្មណ៍​ដល់ តែ​បាន​ធ្វើ​ឱ្យ មានការ​កាត់​បន្ថយ មុខងារ​របស់ ខួរក្បាល​ខ្លះ​ៗ ។
 
ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​មាន​ប៉ុន្មាន​បែប?
 
ជំងឺ​ដាច់​សរសៃឈាម នៅ​ក្នុង​ខួរក្បាល​ត្រូវ បាន​បែងចែក​ចេញ ជា​ពីរ​ផ្នែក​ទៅ​តាម​មូលហេតុ នៃ​គ្រោះថ្នាក់​នោះ​។ ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​ដោយសារ ស្ទះ​សរសៃឈាម និង ជំងឺ​ដាច់​សរសៃឈាម​នៅ​ក្នុង ខួរក្បាល ដោយសារ​មាន ការ​ហូរ​ឈាម​។
 
ក​.​ជំងឺ​ដាច់​សរសៃ ឈាម​ក្នុង​ខួរក្បាល ដោយសារ​ស្ទះ សរសៃឈាម ជំងឺ​ដាច់​សរសៃ ឈាម នៅ​ក្នុង​ខួរក្បាល ដោយសារ​ការ ស្ទះ​សរសៃឈាម នេះ​អាច​កើត​មាន តាម​មធ្យោបាយ ពីរ​បែបៈ
 
កំណក​ឈាម​មួយ​អាច នឹង​កកើត​ឡើង​នៅ​តាម​សរសៃ ឈាមក្រហម​ដែល តូច​ចង្អៀត​ស្រាប់​ទៅ​ហើយ​។ បញ្ហា​នេះ​អាច កើត​មាននៅ​តាម​សរសៃឈាម នៅ​ក្នុង​ខួរក្បាល​ឬ​សរសៃឈាម ដែល​នាំ​ឈាម​ទៅ​កាន់ ខួរក្បាល​។ ជាតិ​ខ្លាញ់ កូ​ឡេ​ស្ដេ​រ៉ុល និង​សារធាតុ​ផ្សេង​ទៀត អាច​ប្រមូលផ្ដុំ​នៅ​តាម ជញ្ជាំង​នៃ​សរសៃ ឈាម​តូច​ៗ ដោយ​បង្កើត​បាន ជា​ក្រមរ​។ មួយ​រយៈពេល យូរ​មក ក្រមរ​នេះ កាន់តែ​ក្រាស់​ហើយ ឈាន​ដល់​ញ៉ុ​ក​ស្ទះ សរសៃឈាម​តែ​ម្ដង​។ ស្ថានភាព សរសៃឈាម ឡើង​ក្រាស់​បែប​នេះ ភាសារ​អង់គ្លេស ហៅ​ថា (atherosclerosis)​។ ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​តាម​យន្ដការ នេះ​គេ​ហៅ​ថា thrombotic stroke ។
 
កំណក​សរសៃឈាម នេះ​អាច​ដាច់​ចេញពី កន្លែង​ណាមួយ​នៅ ក្នុង​ខ្លួន​យើង​ហើយ វា​ធ្វើ​ដំណើរ​មក​កាន់ ខួរក្បាល ដើម្បី​ធ្វើ​អោយ​ស្ទះ​សរសៃ ឈាម​តូច​ណាមួយ ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​។ ដូច​ជា​កំណក​ឈាម អាច កកើត​នៅ​ក្នុង បេះដូង​ហើយ វា​បាន​ធ្វើ​ដំណើរ​តាម ចរន្ដឈាម​មក​ញ៉ុ​ក ស្ទះ​សរសៃឈាម​តូច​ៗ នៅ​តាម​ខួរក្បាល​។ ជំងឺ​ដាច់​សរសៃ ឈាម​ខួរក្បាល តាម​យន្ដការ​នេះ គេ​ហៅ​ថា embolic stroke​។
 
ខ​.​ជំងឺ​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​ដែល​បណ្ដាល​មក​ពី​ការ​ហូរ​ឈាម
 
ជា​ការ​ពិត​ណាស់ ជំងឺ​ដាច់​សរសៃ ឈាម​នៅ​ក្នុង​ខួរក្បាល ដែល​បណ្ដាល​មក​ពី ការ​ស្ទះ​សរសៃឈាម ដូច​បាន រៀបរាប់​ខាងលើ គឺ​កើត​មាន​ញឹកញាប់​ជាងគេ​។ ប៉ុន្ដែ​ជំងឺ​ដាច់​សរសៃ ឈាម​ក្នុង ខួរក្បាល​ចំនួន​១០​ភាគរយ​ទៀត នោះ គឺ​ជំងឺ​ដាច់​សរសៃឈាម នៅ​ក្នុង​ខួរ​កាល​ដោយសារ​ការ ហូរ​ឈាម (haemorrhagic stroke) ។ វា​កើតឡើង ពី​ការ​ហូរ​ឈាម ចូល​ទៅ​ក្នុង​ខួរ ក្បាល បន្ទាប់​ពី​មាន សរសៃឈាម ណាមួយ​នៅ ក្នុង​ខួរក្បាល​ដាច់ ដោយ​ភាគ ច្រើន​ដោយ​មក​ពី មាន​សម្ពាធ​ឈាម​ខ្ពស់ ។
 
នរណា​ខ្លះ​ជា​មនុស្ស ដែល​ប្រឈម​នឹង ការ​កើត​មាន​ជំងឺ​ដាច់​សរសៃ ឈាម​នៅ​ក្នុង​ខួរក្បាល?
 
បើសិនជា​អ្នកមាន ការ​ភ័យ​ខ្លាច​ថា​ជំងឺ​ដាច់ សរសៃឈាម​ក្នុង​ខួរក្បាល អាច​ញាំញី​ដល់​សុខភាព និង​ជីវិត​របស់​អ្នក​នោះ អ្នក​គួរតែ​យល់​ដឹង អំពី​កត្ដា​ហានិភ័យ ទាំងអស់​ដែល ទី​បញ្ចប់​នឹង​បើកផ្លូវ​អោយ កើត​គ្រោះថ្នាក់ សរសៃឈាម នៅ​ក្នុង ខួរក្បាល​នេះ​។
 
ហានិភ័យ​នៃ​ការ មាន​ជំងឺ​ដាច់​សរសៃ ឈាម​ក្នុង​ខួរក្បាល មាន​កាន់តែ​ខ្ពស់ ចំពោះ​អ្នក​ណា ដែល​មាន របៀប រស់នៅ មិន​ប្រកប​ទៅ ដោយ​សុខភាព ដូច​ជា​ជក់បារី ហូប​អាហារ ប្រៃ​ពេក និង​មាន​ជាតិ​ខ្លាញ់ ប​ង្ខា​ប់​ខ្លាំង​ពេក មាន​កម្រិត​អ័រម៉ូន​(oestrogene )​ខ្ពស់ មាន​ភាព​តានតឹង​អារម្មណ៍​ច្រើន មាន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល LDL ខ្ពស់ និង​ធាត់​ខ្លាំង​ពេក ។ អ្នក​ដែល ឆាប់ ខឹង​ច្រ ឡោ​ត​ខ្លាំង ពេក​ក៏​អាច​នឹង​មាន​ហានិភ័យ ខ្លាំង​ដែរ ។ មនុស្ស​ណា ដែល​មាន​ឈាម ក្រុម A ឬ AB ក៏​មាន​ហានិភ័យ ខ្ពស់​ដែរ ព្រោះ​ឈាម​ឆាប់​កក​ពេក ។
 
ជំងឺលើសឈាម ត្រូវ​បាន​ចាត់ទុកជា​មូលហេតុ ធំ​បំផុត​ដែល​នឹង​នាំ​អោយ កើត​មាន​ជំងឺ​ដាច់​សរសៃ ឈាម​នៅ ក្នុង​ខួរក្បាល​។ ជំងឺ​ដទៃ​ទៀត​គូរ យកចិត្ដទុកដាក់​នោះ​រួម​មានៈ
  • ជំងឺ​ទឹកនោមផ្អែម
  • ចង្វាក់បេះដូង​មិន​ទៀងទាត់
  • ប្រវត្ដិ​គ្រួសារ​ធ្លាប់​មាន​គ្រោះថ្នាក់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល
  • ជំងឺ​បេះដូង
  • កូ​ឡេ​ស្ដេ​រ៉ុល (​ជាតិ​ខ្លាញ់​)​នៅ​ក្នុង​ឈាម​ខ្ពស់
  • អាយុ​ច្រើន
តើ​អ្នក​គួរ​ធ្វើ​ដូច​ម្ដេច បើ​សង្ស័យ​ថា​សមាជិកគ្រួសារ​ឬ​នរណា​ម្នាក់​អាច​កើត​មាន​ជំងឺ​ដាច់​សរសៃឈាម នៅ​ក្នុង​ខួរក្បាល0x017d7
 
បើសិនជា​លោក​អ្នក សង្ស័យ​ថា​នរណា​ម្នាក់​មាន​ជំងឺ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល សមាគម​ជំងឺ​ដាច់​សរស ឈាម​ក្នុង​ខួរក្បាល អា​មេ​រិ​ក (the American Stroke Association) បាន​ផ្ដល់​អនុសាសន៍​ឱ្យ សួរ​នូវ សំណួរ​សាមញ្ញ​ចំនួន​ដែល អាច​ជួយ​ជីវិត​របស់​ជន​នោះ​បាន គឺ ៖
  • សុំ​ឱ្យ​អ្នក​នោះ​ញញឹម​(​ពិនិត្យ​មើល​លើ​ផ្ទៃមុខ​)
  • សុំ​ឱ្យ​អ្នក​នោះ​លើកដៃ​ឡើង​ទាំង​ពីរ​(​ពិ​និ​ត្រ​មើល​ចលនា​ដៃ​)
  • សុំ​ឱ្យ​អ្នក​នោះ​និយាយ​ឃ្លា​សាមញ្ញ​ណាមួយ ដូច​ជា​ថា “​នៅ​ខាងក្រៅ​ថ្ងៃ​ក្ដៅ​ខ្លាំង​ណាស់ “​។​(​ពិនិត្យ​មើល​ការ​និយាយ​ស្តី​)
បើសិនជា​អ្នក​នោះ​មានការ​លំបាក នឹង​អនុវត្ដ​តាម​សំណើ​ទាំង​បី សូម​នាំ​គាត់​ទៅ​មន្ទីរពេទ្យ ឬ​ហៅ​គ្រូពេទ្យ​មក​ជួយ​ភ្លាម ។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com