ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល ចង់បែងចែកតំបន់រស់នៅ តំបន់បៃតង តំបន់អាជីវកម្ម និងកម្សាន្ត
15, Nov 2023 , 5:50 pm        
រូបភាព
ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា» នាថ្ងៃទី១៥ វិច្ឆិកា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីបំណងចង់បែងចែកជាតំបន់ (Zone) ដោយមានតំបន់រស់នៅ , តំបន់បៃតង, តំបន់អាជីវកម្ម និងតំបន់កម្សាន្តជាដើម។



សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សាពីការរៀបចំតំបន់ទាំងនេះ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ការរៀបចំតំបន់នេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋថែមទៀត។
 
ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បានពន្យល់ថា បើសិនជារៀបចំទីតាំងមួយជាតំបន់រស់នៅ ដូច្នេះទីកន្លែងនោះ មិនអនុញ្ញាតឱ្យមានការបើកកន្លែងកម្សាន្ត ផឹកស៊ី ដែលបង្កការរំខានដល់ពលរដ្ឋរស់នៅឡើយ ។ 
 
បើតាមសម្ដេច ការរៀបចំតំបន់ទាំងនេះ គឺគោលដៅនៅតំបន់អភិវឌ្ឍន៍ ដែលទើបបង្កើតថ្មី។ «បើកន្លែងនឹងទុកជាកន្លែងផ្ទះរស់នៅរបស់ប្រជាពលរដ្ឋ សូមកុំឱ្យមានការបើកអាជីវកម្ម ប៉ះពាល់បង្កការរំខាន(ការរស់នៅ)។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលសង្កត់ធ្ងន់ការរៀបចំនេះ គឺនៅតំបន់រណបក្រុង។
 
ចំណែកតំបន់អាជីវកម្ម គឺជាកន្លែងសម្រាប់ការវិនិយោគ និងរកស៊ីតែម្ដង។ សម្រាប់តំបន់កម្សាន្តភោជនីយដ្ឋាន ក្លិបកម្សាន្ត KTV ជាដើមនោះ ត្រូវរៀបចំទុកម្ដុំ ជាមួយគ្នា។ សម្ដេច ហ៊ុន ម៉ាណែត បន្ថែម។

អត្ថបទទាក់ទង

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com