ជាតិ
ព័ត៍មានសុខភាព
សុខភាព
អ្នក​ជំងឺខ្សោយបេះដូង​ប្រហែលជា​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​
16, Nov 2023 , 10:59 pm        
រូបភាព
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ជំងឺ​គាំងបេះដូង​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​ការ​កើត​ជំងឺ​មហារីក​។ រឿង​នេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​មួយ​ដែល​បាន​ពិនិត្យ​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺមហារីក​លើ​អ្នក​ជំងឺខ្សោយបេះដូង​រួច​។

 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយ​ពី​រកឃើញថា​មាន​ជំងឺខ្សោយបេះដូង​ហើយ អ្នកជំងឺ​គឺ​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការកើត​ជំងឺមហារីក​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ​រហូតដល់ ៦៨​ភាគរយ​។ អ្វី​ដែល​មិន​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការសិក្សា​មិន​បាន​រកឃើញថា អ្នក​ដែល​មាន​ជំងឺខ្សោយបេះដូង ដែល​កើត​ជំងឺមហារីក​គឺ​ឆាប់​ស្លាប់​។
 
​មូលហេតុ​អាចទៅរួច​មួយ​សម្រាប់​ទំ​នាក់​ទំនង​នេះ​ប្រហែល​ជា​កត្តា​ប្រឈមមុខ​ដែល​អាច​ឲ្យទៅ​ជា​ខ្សោយបេះដូង​និង​ជំងឺមហារីក​ផង​ដូច​ជា ប្រវត្តិ​ជក់បារី ធាត់​ជ្រុល និង​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម​។ ប៉ុន្តែ​ទោះបីជា​ក្រោយពេល​បញ្ចូល​កត្តា​ទាំង​នេះ​ទៅ​ក្នុង​ការវិភាគ​ក៏ដោយ ក៏​អ្នកស្រាវជ្រាវ​នៅ​តែ​រក​ឃើញ​អត្រា​នៃ​ជំងឺមហារីក​ចំពោះ​អ្នក​ជំងឺខ្សោយបេះដូង​កើនឡើង​ខ្ពស់​ដដែល​។
 
​យ៉ាងណាមិញ វា​ប្រហែលជា​មាន​កត្តា​ប្រឈម​មុខ​ផ្សេងៗ​ទៀត​ដែល​មិន​ត្រូវ​បាន​រាប់បញ្ចូល​ដូចជា ការ​ញ៉ាំ​គ្រឿង​ស្រវឹង ដែល​អាច​ជា​មូលហេតុ​នៅ​ពីក្រោយ​ទំនាក់ទំនង​នេះ​។ ការសិក្សា​នេះ​បាន​បង្កើត​ជា​សំណួរ​ច្រើន​ជាង​ការឆ្លើយ​ចម្លើយ ហើយ​ក៏​ត្រូវការ​ការស្រាវជ្រាវ​អំពី​រឿង​នេះ​កាន់តែ​ច្រើន​ដែរ​មុន​ពេល​បង្កើតបានជា​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​។
 
​បើសិន​ជា​អ្នក​កំពុងតែ​រស់នៅ​ក្នុង​សភាព​ខ្សោយបេះដូង ការបារម្ភ​ច្រើន​អំពី​ការ​សិក្សា​នេះ​ក៏​មិន​មាន​ផលប្រយោជន៍​អ្វី​ល្អ​ដែរ​។ ការ​ហាត់ប្រាណ​ប្រាណ​ទៀងទាត់ និង​របប​អាហារ​ផ្តល់​សុខភាព​អាច​ជួយ​បង្ការ​ជំងឺ​ទាំងនេះ​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

© រក្សាសិទ្ធិដោយ thmeythmey.com