ជាតិ
ព័ត៍មានសុខភាព
សុខភាព
អ្នកកើតជំងឺលើសសម្ពាធឈាម គួរតែប្រយ័ត្នពីអ្វីខ្លះ?
17, Nov 2023 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកកើតជំងឺលើសសម្ពាធឈាមគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ?
  • ប្រសិនជាអ្នកកើតជំងឺលើសម្ពាធឈាមហើយ អ្នកគួរតែញ៉ាំថ្នាំឲ្យទៀងទាត់តាមគ្រូពេទ្យណែនាំ មិនគួរពេលដែលចុះឈប់ញ៉ាំថ្នាំ ហើយពេលដែលឡើងទើបញ៉ាំទៀតទេ។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យនឹងនររាល់ថ្ងៃ ទើបសុខភាពមិនទ្រុឌទ្រោម។
  • អ្នកគួរតែសាងទម្លាប់ល្អក្នុងការរស់នៅ ដោយមិនគួរតែងតែខឹងមួលម៉ៅ ជក់បារី ផឹកស្រា ចូលគេងយប់ជ្រៅ ញ៉ាំអាហារដែលមានផ្ទុកខ្លាញ់ខ្ពស់ និងស្ករខ្ពស់ឡើយ។ ទម្លាប់ទាំងនេះ បើអ្នកកែចេញបាន នោះសម្ពាធឈាមអ្នកនឹងមានលក្ខណៈនឹងនរបាន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh 

 


© រក្សាសិទ្ធិដោយ thmeythmey.com